ក្លិប Win Streak សមាជិកលីគបាល់ទះនៅតៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា រកបានជ័យជម្នះ ២ប្រកួតជាប់គ្នា កំពុងឈរកំពូលតារាង ឆ្លងកាត់ការប្រកួត ១០សិត ឈ្នះ ៦ ចាញ់៤ មាន ៤ពិន្ទុ។
ប្រកួទី១ ក្លិប Win Streak បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ប្រកួតទី២ បានបន្តយកឈ្នះក្រុម Taoyuan TFMI នៅប្រកួតទី២ ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។
ដោយឡែកសម្រាប់ជំនួបបន្តរបស់ក្លិប វឿន វាសនា នឹងត្រូវជួបក្រុម Yunlin MIZUNO នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការប្រកួតលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League មានសមាជិកចូលរួមចំនួន ៦ក្រុម រួមមាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយការប្រកួតនៅសប្ដាហ៍ទី១ បានចាប់ផ្ដើចាប់ពីថ្ងៃទី១៤ តុលា នឹងគ្រោងបញ្ចប់វគ្គសន្សុំពីន្ទុនៅសប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕