ក្រោយ​លោក​ Nawat Itsaragrisil បាន​ចេញ​មក​ប្រកាស​តាម​រយៈ​ Live សំដៅ​ដល់​ក្រុម​ហ៊ុន​ដ៏​ធំ​ «CP» ខណៈ​ដែល​លោក​កំពុង​​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​រក្សា​ព្យាបាល​ជំងឺ​កូវីដ​-១៩ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​​ ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​កម្មវិធី​ Miss Grand Thailand ដែល​មាន​លោក​ Nawat កាន់​តួនាទី​ធំ​ជា​អ្នក​គ្រប់​គ្រង​វេទិការ​ប្រកួត​នេះ​បាន​ចេញ​មក​ផុស​សំណេរ​ខ្លី​តែមាន​អត្ថន័យ​គ្រប់​គ្រាន់​យ៉ាង​ដូច្នេះ​ថា​៖

«ចាប់​តាំង​ពី​ពេល​នេះ​តទៅ​ អង្គភាព​ Miss Grand សុំ​មិន​គាំទ្រ​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន​ C.P. Group គ្រប់​ៗ​ប្រភេទ​ទាំង​អស់​​ដើម្បី​សង្គម​មួយ​ដែល​មិន​យក​ប្រៀប​គ្នា​ យើង​ត្រូវ​តែ​ផ្លាស់ប្ដូរ​ និង​ហ៊ាន​ចាប់​ផ្ដើម អរគុណម្ចាស់​រូប​ភាព​​។»

ក្រៅ​ពី​បរិយាយ​ពី​ការ​មិន​គាំទ្រ​ផលិតផល​ហើយ​ ផុស​ខាង​លើ​នេះ​ថែម​ទាំង​ Hashtag ថា​ #វេទិកា​លំដាប់​ទី​មួយរបស់​ប្រទេស​ ដែល​ធ្វើ​ឱ្យ​មហាជន​ចូលមក​បញ្ចេញ​គំនិត​និង​ការ​យល់​ឃើញ​យ៉ាង​ច្រើន​ផង​ដែរ​៕​

Telegram-Troryorng
Share.