ក្រោយឆ្លងកាត់ការប្រកួតវគ្គជម្រុះបឋម ទាំងពីរជើងកាលពីពេលកន្លងទៅ ក្រុមទាំង២០ បានប៉ះគ្នាយ៉ាងស្វិតស្វាញ ពេលនេះរកឃើញក្រុមចំនួន ១០ហើយដែលនឹងត្រូវឡើងទៅកាន់ជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងនោះឃើញថា ក្រុមជម្រើសជាតិវៀតណាម ហ្វីលីពីន និង ឥណ្ឌូណេស៊ី នៅ ពូលជុំគ្នា។

នេះជាក្រុមទាំង១០ ដែលឡើងទៅជុំទី២ ក្នុងនោះមានដូចជា អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, សិង្ហបុរី, ចិនតៃវ៉ាន់, ចិនហុងកុង, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, នេប៉ាល់, យេម៉ែន និងបង់ក្លាដេស។

ខាងក្រោមនេះជាពូលទាំង៩

សូមបញ្ជាក់ដែរថា សម្រាប់វគ្គ​ជម្រុះ​ជុំទី២ នេះ​ ក្រុមដែលស្ថិតនៅក្នុងពូលនីមួយៗ នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូលអ្នក​ឈរ​លេខ​១​និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​ជុំទី៣ បន្ត។

ដោយឡែកសម្រាប់វគ្គ​ជម្រុះ​ជុំទី៣ នេះ​សល់​ក្រុម​ខ្លាំង​​ចំនួន​១៨ក្រុម ត្រូវ​ចាប់​ឆ្នោត​បែងចែក​​៣ពូល ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ​១​និង​លេខ​២​តាម​ពូល មាន​ឈ្មោះ​ កក់​សំបុត្រ​យន្តហោះ​ទៅ​ប្រកួត World Cup ឆ្នាំ​២០២៦ ខណៈ​ក្រុម​លេខ​​៣​និង​លេខ៤ ត្រូវ​បន្ត​ទៅ​ប្រកួត​ជុំ​ទី៤ ជា​បន្ត។

វគ្គ​ជម្រុះ​ជុំទី៤ នេះ​សល់​ក្រុម​​៦ ដោយ​ចែក​ជា​២ពូល បន្ត​ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​​ឈរ​លេខ​១​ទាំង​២​ពូល មាន​ឈ្មោះ​ទៅ​ប្រកួត​ World Cup ជាមួយ​៦​ក្រុម​មុន។ ចំណែក​ក្រុម​លេខ២ ក្នុង​ចំណោម​ពូល​ទាំង​២​ ត្រូវ​ទៅ​ប្រកួត​​នៅ​វគ្គ​ទី​៥​ជា​បន្ត។

វគ្គ​ជម្រុះ​ជុំ​ទី៥ នេះ​ នៅ​សល់​ក្រុមចំនួន​២​ដែល​ស្ថិត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី៤ ត្រូវ​ប្រកួត​គ្នា​ចំនួន​២ជើង រក​អ្នក​ឈ្នះ ដើម្បី​តំណាង​អោយ​ទ្វីប​អាស៊ី ទៅ​ប្រកួត​ជាមួយ​ក្រុម​មួយ​មក​ពី​ទ្វីប​ផ្សេង ស្វែង​រក​អ្នក​ខ្លាំង​យក​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ World Cup 2026។

Share.