សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឱ្យសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត រៀបចំការប្រកួតពានរង្វាន់អន្តរជាតិ U14 Siem Reap International Cup ដែលមានក្រុមដូចជា Buriram United, Chonburi FC អាយុ ក្រោម១៤ឆ្នាំ នៃព្រះរាជាណាចក្រថៃ និងក្រុម Lion City Sailor អាយុក្រោម១៤ឆ្នាំ នៃប្រទេសសិង្ហបុរី ចូលរួម។

ពានរង្វាន់យុវជនអន្តរជាតិ U14 Siem Reap International Cup គ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (៣ថ្ងៃពេញ) នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប៕

Share.