ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោតកំពុងហក់ឡើងយ៉ាងខ្លាំង វាយលុកសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌដង្កោ ​ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារុះរើ ដឹកជញ្ជូនសម្ភារៈ ស្វែងរកទីទួលសុវត្ថភាព ដើម្បីសង់ជារោងស្នាក់នៅជាបណ្ដោះអាសន្ន។

អាជ្ញាធរបានឱ្យដឹងនៅព្រឹកនេះថា ជំនន់ទឹកភ្លៀងតាមសណ្ដរស្ទឹងព្រែកត្នោតកំពុងហក់ឡើងជន់លិចភូមិនិងសង្កាត់ចំនួន៧នៅក្នុងមូលដ្ឋានខណ្ឌដង្កោរួម : សង្កាត់ស្ពានថ្ម , សង្កាត់រលួស , សង្កាត់ព្រែកកំពឹស , សង្កាត់ព្រៃវែង , សង្កាត់គងនយ ខណ្ឌដង្កោ មកដល់ពេលនេះ នទឹកកំពុងវាយលុក ជន់លិចជាបណ្តើរៗបន្តទៀត។
ហើយភូមិដែលលិចខ្លាំងជាងគេគឺភូមិ កន្ទុយទឹក នឹងភូមិវាលថ្លាន់ ប្រជាពលរដ្ឋដែលលិចលង់កំពុងរុសរើសម្ភារៈដឹកជញ្ជូនតាមទូកបឬក្បូនទៅរកទីទួលសុវត្ថភាពដើម្បីបោះជាតង់ធ្វើជំរុំស្នាក់នៅអាជ្ញាធរមូលក៏បានត្រៀមលក្ខណៈរងចាំជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះផងដែរ។

ចុងក្រោយអាជ្ញាធរស្នើរសុំដល់ ជាពលរដ្ឋដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅតាមសណ្ដរស្ទឹងព្រែកត្នោតទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នជៀសវាង ការបណ្ដែតបណ្ដោយឱ្យក្មេងតូចៗចុះលេងទឹក បើមានហេតុការណ៍កើតឡើងបន្ទាន់សូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីផ្ដល់ភាពងាយស្រួលដល់កងកម្លាំងមូលដ្ឋានដើម្បីចុះជួយសង្គ្រោះជាបន្ទាន់៕

អត្ថបទ៖ សេង សាវី

Share.