ក្រុម​កីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ​ធ្លាក់ទៅឈរ​ចំណាត់ថ្នាក់​លេខ​១៧៨ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែតុលា ឆ្នាំ​២០២៣​ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ពោលគឺ​ថយចុះ​១​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​បរាជ័យក្រោមថ្វីជើងប៉ាគីស្ថាន ក្រោយឆ្លងកាត់២ប្រកួតស្មើ ០-០ និងចាញ់ ១-០ ធ្លាក់ចេញពីពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១។

ពិន្ទុក្រោយចប់ការប្រកួត៖
– កម្ពុជា 931 (- 17.17)
– ប៉ាគីស្ថាន 864.84 (+ 14.78)

តារាងចំណាត់ថ្នាក់ FIFA Rankings៖
– កម្ពុជា លេខ 178 (- 1)
– ប៉ាគីស្ថាន លេខ 193 (+ 4)។

ចំណាត់​ថ្នាក់​​ក្រុម​ទាំង ​១១​ប្រចាំ​តំបន់​អាស៊ាន៖
-លេខ ១ តំបន់អាស៊ាន៖ វៀតណាម (លេខ៩៤)
-លេខ ២ តំបន់អាស៊ាន៖ ថៃ (លេខ១១២)
-លេខ ៣ តំបន់អាស៊ាន៖ ហ្វីលីពីន (លេខ១៣៧)
-លេខ ៤ តំបន់អាស៊ាន៖ ម៉ាឡេស៊ី (លេខ១៣៨)
-លេខ ៥ តំបន់អាស៊ាន៖ ឥណ្ឌូណេស៊ី (លេខ១៤៥)
-លេខ ៦ តំបន់អាស៊ាន៖ សិង្ហបុរី (លេខ១៥៥)
-លេខ ៧ តំបន់អាស៊ាន៖ មីយ៉ាន់ម៉ា (លេខ១៥៨)
-លេខ ៨ តំបន់អាស៊ាន៖ កម្ពុជា (លេខ១៧៨)
-លេខ ៩ តំបន់អាស៊ាន៖ ឡាវ (លេខ១៨៨)
-លេខ ១០ តំបន់អាស៊ាន៖ ប្រ៊ុយណេ (លេខ១៩១)
-លេខ ១១ តំបន់អាស៊ាន៖ ទីម័រខាងកើត (លេខ១៩៧)៕

Share.