កាល​ពី​​ក្បាល​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ អ្នក​នាង​ ពេជ្រ សោភា តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​បាន​ចេញ​មក​ផុស​សំណេរ​មួយ​ដែល​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​សឹង​តែ​ប៉ះជើង​ព្រោះ​​ជាក់​ស្ដែងអ្នក​នាង​​ និង​ តារា​ចម្រៀង​រួម​ទ្រនំ​ លោក​ ឆន សុវណ្ណារាជ គឺជា​ដន្លង​នឹង​គ្នា​។

សំណេរ​ខ្លី​តែ​មាន​ន័យ​ខ្លឹម​ដែល​អ្នក​នាង​ ពេជ្រ​ សោភា​ បាន​ធ្វើ​ការ​បង្ហោះ​នោះ​មិនមាន​អ្វី​ច្រើន​នោះ​ទេ​ ប៉ុន្តែ​សំណេរ​នោះ​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ស្និទ្ធិស្នាល​រវាង​អ្នក​នាង​ និង​ លោក​ ឆន សុវណ្ណារាជ​ ព្រោះ​តែ​ក្មួយ​ប្រុស​លោក​ឆន​ សុវណ្ណរាជ​ និង​ ក្មួយ​ស្រីរបស់​អ្នក​នាង ពេជ្រ សោភា ស្រលាញ់​គ្នា​ ហើយ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​គ្នា​រួចរាល់​ ដូច្នេះ​​​​ក្មួយ​ប្រុស​ស្រី​របស់​តារា​ល្បី​ទាំង​ពីរ​ជា​គូ​ដណ្ដឹង ដែល​រាប់​ទៅបាន​សេចក្ដី​ថា​អ្នក​នាង ពេជ្រ សោភា និង​ លោក​ ឆន សុវណ្ណារាជ ​​ត្រូវ​ជាប់​ជា​​ដន្លង​នឹង​គ្នា​​។​

ម្ចាស់​បទ​ចម្រៀង​ «ឈប់​ដេញដោល» បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ហ្វេន​ផេក​ ដែល​មាន​ឈ្មោះ​ថា​ ពេជ្រ សោភា ជា​ភាសា​អង់គ្លេស​យ៉ាង​ដូច្នេះ​ថា​៖ «ចង់ប្រាប់ថា ខាងក្មួយពូរាជនឹងក្មួយចែភាគូរដណ្តឹងនឹងគ្នា ចាស់ទុំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយ😂😂ខាងប្រុសក្មួយពូរាជ ខាងស្រីក្មួយចែភា(ចុះយើងវិញ)?»

ក្រោយ​តារា​ល្បី​រូប​នេះ​បង្ហោះ​ លោក​ ឆន​ សុវណ្ណរាជ​ក៏​បាន​ចូល​ខមមិន​ខាង​ក្រោម​ផុស​នោះ​ថា​ «អត់​បែក​ទ្រព្យ​» ដែល​ខមមិន​​នេះ​ត្រូវ​បាន​អ្នក​នាង​ ពេជ្រ សោភា ឆ្លើយ​តប​ថា​ «ហាសសសសមែននឹង»

ក្មួយស្រី ពេជ្រ សោភា

យ៉ាង​ណា​មិញ​​ដំណឹង​ដ៏​រីករាយ​ខាង​លើ​នេះ​ក្រៅ​ពី​​អ្នក​គាំទ្រ​ និង​មហាជន​ចូល​មក​អបអរសាទរ​ហើយ​នោះ​​ក៏​មាន​អ្នក​ដែល​ធ្លាប់​ចាប់​គូ​លោក​ ឆន សុវណ្ណរាជ និង​ អ្នកនាង ពេជ្រ សោភា ​ដែល​មិន​ទាន់​អស់​ចិត្ត​ចូល​មក​ខមមិន​ពន្យុះ​ឱ្យ​​តារាមចម្រៀង​ល្បី​​ទាំង​ពីរ​ដួង​នេះ​​ឱ្យស្រលាញ់​គ្នា​លក្ខណៈ​ក្មួយ​ស្រលាញ់​ក្មួយ​ ពូមីង​ស្រលាញ់​គ្នា​ ទាំង​​ដែល​បាន​ដឹង​ថា​អ្នក​នាង​ ពេជ្រ​ សោភា មាន​ម្ចាស់​បេះ​ដូង​ដែល​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ញឹក​ញាប់​​ទាំង​ខាង​ក្រៅ​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​​ គឺ​តារា​សម្ដែង​រូប​សង្ហា​ខ្ពស់ស្រឡោះ​ លោក ​ឆឹម សក្កដា៕

អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
Telegram-Troryorng
Share.