សិល្បៈ​អន្តរជាតិ​៖ អ្នក​គាំទ្រ​ផ្ញើ​ក្ដី​នឹក​រលឹក​និង​បួងសួង​ដល់​តារា​ចម្រៀង​ Pink ក្រោយ​មាន​ដំណឹង​ជា​បន្ត​បន្ទាប់​ថា​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​ដោយ​សារ​តែ​កើត​​ជំងឺ​ចម្លែក។

តារា​ចម្រៀង​វ័យ​៤៤​ឆ្នាំ​​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ថា​គឺជា​អ្នក​ចម្រៀង​ដែល​តែងតែ​​នាំ​មកនូវ​ផ្ទាំង​ទស្សនីយភាព​នៃ​ការ​សម្ដែង​ប្លែក​ៗ​មិន​ស៊ាំ​គ្នា​រាល់​លើក​ ដូច្នេះ​គ្រប់​កម្មវិធី​របស់​តារា​មួយ​ដួង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អ្នក​គាំទ្រ​​ច្រើន​ណាស់​អន្ទះសារ​ចង់​ចូលរយម​។ យ៉ាង​ណា​មិញ​អ្នក​គាំទ្រ​នៅ​ Washington (វ៉ាស៊ីនតោន) ប្រហែល​ជា​ត្រូវ​​រង់​ចាំ​មួយ​រយៈ​ធំ​ទៀត​ ទើប​អាច​ឃើញ​តារា​នេះ​ចេញ​មក​ច្រៀង​និង​លោត​រាំ​ឡើង​វិញ​។

ម្ចាស់​បទ​ «Stupid Girls» បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ថា​កម្មវិធី​ចំនួន​២​របស់​ខ្លួន​ដែល​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ Tacoma (Washington) នៃ​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​រដូវ​ក្ដៅ​​ឆ្នាំ​២០២៣​ នឹង​​ត្រូវ​លុប​ចោល​។ «ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ដែល​ត្រូវ​ប្រកាស​​ប្រាប់​ម្ចាស់​សំបុត្រ​ខនសឺត​ Tacoma ថា​កម្មវិធី​របស់​យើង​នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែ​តុលា​នេះ​ នឹង​ត្រូវ​ព្យួរ​​​ទុក​សិន​»។ ហើយ​នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​ម្ដាយ​កូន​ពីរ​រូប​នេះ​បន្ថែម​ទៀត​៖ «បញ្ហា​សុខភាព​តម្រូវ​ឱ្យ​ពួក​យើង​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់​។ ខ្ញុំ​សូម​ផ្ញើ​ពាក្យ​សុំ​ទោស​​ជូន​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​មិន​ស្រណុក​។ ខ្ញុំ​គ្មានអ្វី​ផ្សេង​ផ្ញើ​ជូន​អ្នក​ទាំង​អស់​គ្នា​ក្រៅ​ពី​ក្ដី​ស្រលាញ់​និង​សូម​ឱ្យ​មាន​សុខភាព​ល្អ​គ្រប់​គ្នា​។»

P!nk មិន​បាន​បញ្ជាក់​បន្ថែម​លម្អិត​ពី​បញ្ហា​ជំងឺ​របស់​ខ្លួន​នោះឡើយ​ តែបា​ន​និយាយ​ថា​ក្រុម​ការងារ​ LiveNation កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​ការងារ​ដើម្បី​ពិនិត្យ​មើល​លើ​កាល​បរិច្ឆេទ​ថ្មី​នៃ​គារប្រគំតន្ត្រីរបស់ខ្លួន៕

ប្រភព៖ Newsner

Share.