ភ្នំពេញ ៖ វត្តសាក់សំពៅ ស្ថុតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានទឹកវាយប្រហារជន់ចូលលិច ខឿនព្រះវិហារ សាលាឆាន់ កុដិព្រះសង្ឃ នាព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។

តាមបរិស័ទចំណុះជើងវត្ត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០នេះ ស្ថានភាពទឹកជំនន់កាន់តែហក់ឡើងលឿន លិចទាំងខឿនព្រះវិហារ សាកាឆាន់ កុដិព្រសង្ឃ ទីធ្លាវត្តទាំងមូល ត្រូវបានជន់លិចទាំងស្រុង។

ប្រភពបន្តទៀតថា កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ទឹកជន់លិចតែទីធ្លាវត្តទេ តែមកដល់ព្រឹកថ្ងៃទី២០ នេះ ស្ថានភាពទឹកហក់ឡើងលឿន ជន់លិចអស់ហើយ សម្ធិផលរបស់វត្ត សាលាឆន់ កុដិលោក ។

អត្ថបទ៖ តាតុងសែនជ័យ

Share.