សិល្បៈអន្តរជាតិ៖ ឃាតកដៃឆៅមួយគូជំនាញសម្លាប់បណ្ដាក់ដ៏ល្បីល្បាញដោយប្រើប្រាប់ប្រអប់ដាក់អាវុធច្រើនប្រភេទ សម្លាប់មនុស្សដោយមិនញញើតដៃក្នុងថ្ងៃ Halloween ត្រូវបានគេឱ្យឈ្មោះថា The Tool Box Killers។

ករណីនេះបានកើតឡើងនៅរាត្រីរន្ធត់ក្នុងថ្ងៃបុណ្យខ្មោច Halloween ឆ្នាំ 1979 ។ ឃាតកសម្លាប់បណ្ដាក់បានចាប់មនុស្សស្រីម្នាក់ឈ្មោះថា Cherry Ledford បន្ទាប់ពីនាងបានត្រឡប់មកពីកម្មវិធីជប់លៀងក្នុងយប់ Halloween ។
ឃាតកររោគចិត្តទាំងប្ដីប្រពន្ធមួយគូនេះបានរំលោភនាង ហើយសម្លាប់នាងចោលយ៉ាងគួរឱ្យរន្ធត់។ យ៉ាងណាមិញ នាងត្រូវបានគេដឹងថា គឺជាជនរងគ្រោះទី៥ ដែលឃាតកប្ដីប្រពន្ធចិត្តឃោឃៅបានយកជីវិត។ ហើយក្រោយការស្លាប់របស់នាងបាន១ខែ ទើបប៉ូលីសចាប់បានឃាតករសម្លាប់បណ្ដាក់មួយគូនេះបាន ព្រមទាំងកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។
រឿងក្ដីឃាតកម្មដ៏រន្ធត់នេះ ក៏ត្រូវបានអ្នកដឹកនាំរឿង Bob Cea និងអ្នកនិពន្ធ Laura Brand សហការគ្នាផលិតចេញជាខ្សែភាពយន្តដ៏ល្អមើលនៅឆ្នាំ ២០២១ ដោយដាក់ចំណងជើងថា The Toolbox Killer ៕

