លទ្ធផល​បញ្ចប់​ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល២០២៣-២៤ នៅ​សប្តាហ៍​ទី៨​ហើយ ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣នេះ មានការប្រកួតចំនួន ៤គូ​ជួបគ្នា​នៅ ៤ទី​តាំង​ផ្សេង​គ្នា ដោយ​មាន​ការស៊ុត​បញ្ចូល​ទី​គ្នាទៅវិញទៅមកចំនួន ១២គ្រាប់។

លទ្ធផលបញ្ចប់​ការប្រកួតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ទី៨៖

  • វិសាខា ២-១ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍
  • ព្រះខ័នរាជស្វាយរៀង ២-១ គិរីវង់សុខសែនជ័យ កីឡដ្ឋានស្វាយរៀង ខេត្តស្វាយរៀង
  • អាយ អេស អាយ ដង្កោសែនជ័យ ២-១ បឹងកេត នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេចផាក
  • ណាហ្គាវើលដ៍ ២-១ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានកំពង់ស្ពឺ

លទ្ធផលប្រកួតនៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ទី៨៖

  • ភ្នំពេញក្រោន ៣-១ ព្រៃវែង នៅកីឡដ្ឋាន ស្មាត អ អេស អិន

ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៣ រហូតដល់​ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួតប្រើប្រាស់រូបមន្តប្រកួត វិល​ជុំ​សន្សំពិន្ទុ ហើយ ក្រុមដែល មានភាគរយ ពិន្ទុ ខ្ពស់ ជាង​គេនឹង​ក្លាយ​ជាម្ចាស់​ពាន​រង្វាន់​ប្រចាំ​រដូវ​កាល២០២៣-២៤៕

Share.