
ក្លិបបាល់ទាត់ Macarthur FC ក្រោមការដឹកនាំរបស់លោក Mile Sterjovski បានត្រឹមស្មើ ១-១ Brisbane Roar ប្រកួតបើកឆាក A-League Men នៃលីគកំពូលរបស់ប្រទេសអូស្ត្រាលី រដូវកាល ២០២៣-២៤ នៅកីឡដ្ឋាន Campbelltown។
ស្របពេលដែលក្លិបបាល់ទាត់ភ្នំពេញក្រោន របស់លោក Oleg Starynskyi បានយកឈ្នះព្រៃវែង ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Smart RSN លីគកំពូលកម្ពុជា សប្តាហ៍ទី៨។
ទស្សនាវីដេអូហាយឡាយ Macarthur FC 1-1 Brisbane Roar FC៖
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ក្នុងប្រកួតទី៣ ដោយជួបជាមួយ Macarthur FC នៅថ្ងៃទី២៦ ខែតុលា ខាងមុននេះ វេលាម៉ោង ៧:០០នាទីយប់ នៅវគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។

ពោលគឺមិនមែនរៀបចំនៅកីឡដ្ឋាន Smart RSN នោះឡើយ ទោះបីកីឡដ្ឋានមួយនេះទើបតែបំពាក់កៅអីរួចរាល់ក៏ដោយ ប៉ុន្តែនៅសល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្រ្គប់លក្ខខណ្ឌស្តង់ដាររបស់ AFC។
សម្រាប់ការប្រកួតទី១ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣ទល់និង០ នារាត្រីថ្ងៃទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

ប្រកួតទី២ ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃទី៥ តុលា វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24៕
តារាងចំណាត់ថ្នាក់ពូល F៖

