បន្ទាយមានជ័យ៖ ស្រវឹងស្រាត្រឡប់ទៅផ្ទះរអិលជើងធ្លាក់ចូលស្ទឹង លង់បាត់រយៈពេលជិត១ម៉ោងទើបរកសពឃើញ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ស្ថិតភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយទទួលព័ត៌មានថា មានជនរងគ្រោះម្នាក់ស្រវឹងស្រាហើយបានរអិលជើងធ្លាក់ចូលក្នុងស្ទឹង ភ្លាមៗកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ជួយរាវរកហើយប្រើប្រាស់យុទ្ធការបោះរាវរករហូតជិត១ម៉ោង ទើបប្រទះឃើញសពជនរង រួចនាំគ្នាជួយស្រង់ឡើងគោក។


លោកបានបញ្ជាក់ទៀតថា សពជនរងគ្រោះមានឈ្មោះ ជឿន លុន ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ក្រោយពេលកម្លាំងរកឃើញសាកសពជនរងគ្រោះ មន្ត្រីជំនាញបានពិនិត្យកោសល្យវិច័យរួច បានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ប៉ោយប៉ែត

Share.