
ក្លិបបាល់ទាត់ Macarthur FC មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បង្តើតឡើងដំបូងនៅឆ្នាំ ២០១៧ ហើយជាសមាជិកនៃពានរង្វាន់លីគកំពូល A-League Men របស់អូស្រ្តាលី ប្រើប្រាស់កីឡដ្ឋាន Campbelltown Stadium ជាទឹកដី ស្ថិតក្នុងទីក្រុង Campbelltown គ្រូបច្ចុប្បន្ន គឺលោក Mile Sterjovski ជនជាតិវេលស៍ ធ្លាប់ឈ្នះជើងឯកនៃពានរង្វាន់ Australia Cup បាន១លើកនៅឆ្នាំ ២០២២។
៥ប្រកួតចុងក្រោយរបស់ Macarthur FC មុនប៉ះភ្នំពេញក្រោន៖
- Macarthur FC ១-១ Brisbane Roar លីគកំពូលអូស្រ្តាលី
- Macarthur FC ៨-២ Cebu វគ្គជម្រុះ AFC Cup
- Macarthur FC ៣-០ Shan United វគ្គជម្រុះ AFC Cup
- Macarthur FC ១-២ Campbelltown City វគ្គជម្រុះ Australia Cup
- Macarthur FC ៤-០ Perth Glory វគ្គ៣២ក្រុមចុងក្រោយ Australia Cup។

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ក្នុងប្រកួតទី៣ ដោយជួបជាមួយ Macarthur FC នៅថ្ងៃទី២៦ ខែតុលា ខាងមុននេះ វេលាម៉ោង ៧:០០នាទីយប់ នៅវគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។
ពោលគឺមិនមែនរៀបចំនៅកីឡដ្ឋាន Smart RSN នោះឡើយ ទោះបីកីឡដ្ឋានមួយនេះទើបតែបំពាក់កៅអីរួចរាល់ក៏ដោយ ប៉ុន្តែនៅសល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្រ្គប់លក្ខខណ្ឌស្តង់ដាររបស់ AFC។

សម្រាប់ការប្រកួតទី១ ភ្នំពេញក្រោន យកឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣-០ ហើយប្រកួតទី២ យកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ ខណ: Macarthur FC យកឈ្នះ Shan United ៣-០ និងឈ្នះ Cebu ៨-២។
តារាងចំណាត់ថ្នាក់ពូល F៖

