តារា​ចម្រៀង​ Hee Chul បាន​ចូល​ជា​ភ្ញៀ​វ​កិត្តិយស​ពិសេស​ នៅក្នុង​កម្មវិធី​ «Fallen For Korea-International Couple» ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០២១​ ជា​កម្មវិធី​បង្ហាញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គូស្វាមី​ភរិយា​ជនជាតិ​កូរ៉េ​ដែល​មាន​គូ​ជា​ជន​បរទេស​ ពាក់ព័ន្ធ​ការ​លេង​ហ្គេម​។

នៅ​ក្នុង​កម្មវិធី​ដែល​បាន​បង្ហាញ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្ដី​ប្រពន្ធ​​មួយ​គូ​ដែល​ភរិយា​បាន​បង្ហាញ​អារម្មណ៍​មិន​សូវ​ជា​ស្រណុក​ចិត្ត​ចំពោះ​ស្វាមី​របស់​ខ្លួន​ ដែល​ញៀន​នឹង​ហ្គេម​លេង​ចាប់​តាំង​ពី​ព្រឹក​ទៅ​។​ ក្នុង​វីដេអូ​នោះ​ដែរ​ភរិយា​របស់​បុរស​កូរ៉េ​ដែល​ជា​ស្ត្រី​បរទេស​បាន​និយាយ​ពី​អារម្មណ៍​ពិត​ចំពោះ​ស្វាមី​ដែល​ញៀន​នឹងហ្គេម​ ជាង​នោះ​ទៀត​រឿង​ដែល​ MC និង​ភ្ញៀវ​ចូលរួម​ទាំង​អស់​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​ប្រាក់​ដ៏​ច្រើន​ដែល​ស្វាមី​បាន​ប្រើ​ទិញ​ឧបករណ៍​លេង​ហ្គេម​។

បន្ថែម​លើស​ពី​នោះ​ Kim Hee Chul បាន​ចាប់​ផ្ដើម​ចែក​រំលែក​ពី​ជីវិត​ស្នេហា​របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​ថា​ លោក​ធ្លាប់​បែក​គ្នា​ជាមួយ​នឹង​មិត្តស្រី​ដោយ​​សារតែ​លោក​ញៀន​នឹង​លេង​ហ្គេម​ខ្លាំង​ពេក​។ ឆ្លើយ​តប​ទៅ​នឹង​រឿង​រ៉ាវ​របស់​ Kim Hee Chul ពិធី​ករ​ក្នុង​កម្មវិធី​ Kim Won Hee បាន​ផ្ដល់​នូវ​ការ​ចែក​រំលែក​ចំណេះដឹង​ថា​ «មុន​នឹង​ចង់​រៀបការ​អ្នក​គួរ​តែ​ឈប់​លេងហ្គេម​សិន​»។

ថ្វី​ត្បិត​តែ​លោក​បាន​លើក​ឡើង​ពី​ហ្គេម​ធ្វើ​ឱ្យ​លោក​បែក​បាក់​ស្នេហ៍​ តែ​លោក​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ជា​អតី​ត​មិត្ត​ស្រី​រូប​ណា​ ដូច្នេះ​មិត្ត​ស្រី​ដែល​លោក​ឡើង​នោះ​​មិន​អាច​សន្និដ្ឋាន​ថា​ ជា​កញ្ញា​ MOMO ក្រុម​ចម្រៀង​ «TWICE» នោះ​ទេ​។

កម្មវិធី​ជីវិត​ពិត​គូស្វាមីភរិយា​ជនជាតិ​កូរ៉េ​ដែល​មាន​ស្វាមី​ឬ​ភរិយា​ជា​ជនជាតិ​បរទេស​ដែល​និយាយ​ពី​បញ្ហា​ហ្គេម​នេះ​មាន​ផ្សាយ​ឱ្យ​អ្នក​ទស្សនា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ ម៉ោង​នៅ​ប្រទេស​កូរ៉េ​៕

ប្រភព៖ allkpop

Telegram-Troryorng
Share.