ភ្នំពេញ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ត្រូវបានឪពុកបង្កើតសម្លាប់យកសពទៅលាក់ទុកលើធ្នើរបន្ទប់ទឹករយៈពេល៣ថ្ងៃទើបវែករកឃើញ។  បង្កការភ្ញាក់ផ្អើលដល់បង្អូនប្រជាពលរដ្ឋកាលវេលាម៉ោង៤នឹង២០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពក្មេងរងគ្រោះមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំសពថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយម៉ីងក្បែរបន្ទប់កើតហេតុ។ ចំណែកឪពុកជាជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ។ មានប្រពន្ធមានឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំមុខរបររើសអេតចាយទាំងពីរនាក់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ ដោយម៉ីង និងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់សៀលថ្ងៃកើតហេតុមានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើ ទើបមានការសង្ស័យក៏បានចូលទៅវែកមើលលើធ្នើរបន្ទប់ទឹក ក៏ប្រទះឃើញជើងសពក្មេងរងគ្រោះទើនៅលើធ្នើរគ្រប់ក្រណាត់ និងដាក់កុកតាពីលើ ក៏ស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។

តាមប្រភពពីសាច់ញ្ញាតិក្មេងរងគ្រោះបានឱ្យដឹងថា ក្មេងរងគ្រោះមាន សព្វថ្ងៃរស់នៅជាមួយម៉ីង និងយាយ ហើយបានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី២១បានលឺសម្លេងបោកនឹងជញ្ជាំង២ដងរួចក៏ស្ងាត់ទៅ ក៏មិនបានចាប់អារម្មណ៍ថាមានរឿងអីដែរ  ក្រោយមកក្មេងរងគ្រោះក៏ស្រាប់តែបាត់ខ្លួនដើររកយ៉ាងណាក៏រកមិនឃើញ។

ចំណែកជនដៃដល់ជាឪពុកមានកាយវិការប្លែកៗ លែងចូលទៅដេកក្នុងបន្ទប់ បែជាមកដេកនៅលើតែលើរទេះអូសអេតចាយសួរនាំទៅឆ្លើយថាក្លាចបន្ទប់ មានអីចេះតែមកបន្លាច។

រហូតដល់ល្ងាចថ្ងៃកើតហេតុមានក្លិនចំឡែកដោយមានការសង្ស័យក៏ចូលទៅក្នុងបន្ទប់ជនដៃដល់ឡើងវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញជើងសពក្មេងរគ្រោះក៏ស្រែកឆោឡោរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មធ្វើការហ៊ុព័តខ្សែរបើការស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឪពុកបានភ្លាមៗនាំយកទៅធ្វើការសាសួរនៅអធិការដ្ឋានខណ្ឌបឹងកេងកង៕

អត្ថបទ៖ សេង​ សាវី

Share.