
ក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះក្រុមបាល់ទះអង្គុយថៃ ក្នុងលទ្ធផល ៣សិតទល់និង១ កាលពីថ្ងៃទី២៤ តុលា នៅសាល Linping Sports Centre Gymnasium ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។
លទ្ធផលប្រកួតកន្លងមករបស់ក្រុមបាល់ទះអង្គុយកម្ពុជា មានដូចខាងក្រោម៖
- ប្រកួតថ្ងៃទី១៖ ចាញ់ក្រុមបាល់ទះអង្គុយកាហ្សាក់ស្ថាន ក្នុងលទ្ធផល ៣សិតទល់និង០ (២៥-១២, ២៥-២២, ២៥-១៦)
- ប្រកួតថ្ងៃទី២៖ ឈ្នះក្រុមបាល់ទះអង្គុយថៃ ក្នុងលទ្ធផល ៣សិតទល់និង១ (២៥-១៩, ២៥-១៦, ២១-២៥, ២៥-២០)
ដោយឡែកសម្រាប់ប្រកួតទី៣ នៅថ្ងៃទី២៥ តុលា ក្រុមបាល់ទះអង្គុយកម្ពុជា នឹងត្រូវជួបក្រុមបាល់ទះអង្គុយអ៊ីរ៉ង់ ម៉ោង១៩:០០នាទីយប់នេះ (ម៉ោងនៅប្រទេសចិន)។

បញ្ជាក់៖ ម៉ោងនៅទីក្រុង Hangzhou ប្រទេសចិន លឿនជាងកម្ពុជា ១ម៉ោង
ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន មានចំនួន ២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យបណ្តាប្រទេសក្នុងទ្វីបអាស៊ីប្រជែងមេដាយ ខណ:ការប្រកួតបានចាប់ផ្ដើមកាលពីថ្ងៃទី១៩ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៕

