ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) ប្រកួតទី៣ នៅយប់ថ្ងៃទី២៦ ខែតុលា វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

សម្រាប់​ការ​ប្រកួត​ទី១ របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣ទល់និង០ នារាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

ប្រកួតទី២ ​ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃទី៥ តុលា វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។

តារាងចំណាត់ថ្នាក់ពូល F៖

  1. ភ្នំពេញក្រោន ៣ប្រកួត ឈ្នះ៣ ៩ពិន្ទុ
  2. Macarthur FC ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
  3. Cebu ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ
  4. Shan United ៣ប្រកួត ចាញ់ទាំង៣ មានសូន្យពិន្ទុ៕
Share.