សិល្បៈ​អន្តរជាតិ​៖ យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ក្រៅ​ប្រទេស​បាន​ឱ្យ​ដឹងថា​ GD (G-dragon) ឬ​ Kwon Ji-yong កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ប្រាស់​ថ្នាំ​ញៀន​។

យ៉ាង​ណា​មិញ​ YG បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ទាក់ទង​នឹង​ករណី​នេះ​ថា​ ភាគី​ផលិតកម្ម​ពិបាក​នឹង​ឆ្លើយតប​ចំពោះ​រឿង​នេះ​ព្រោះ​ពេល​នេះ​ GD មិន​មែន​ជា​តារា​ចម្រៀង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម​ទៀត​នោះ​ទេ​។

ខណៈ​នេះ​ភាគី​សមត្ថកិច្ច​ប៉ូលិស​មិន​អាច​ចេញ​មក​ឆ្លើយតប​អ្វីទាំង​អស់​ចំពោះ​សាធារណមតិ​ដោយ​សារ​តែ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​៕

Share.