កម្លាំងទាហានរបស់ថៃបានឃាត់ខ្លួនពលករខ្មែរចំនួន ១៤នាក់ ខណៈដែលពួកគេ នាំគ្នាឆ្លងដែនចូលមកប្រទេសកំណើតវិញ។

ប្រភពព័ត៌មានពីតំបន់ព្រំដែនបានឲ្យដឹងថា÷តម្រួតការពារព្រំដែនលេខ៣ និងលេខ ១២របស់ថៃ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១កន្លងមកនេះបានចុះឃាត់ខ្លួន ពលករខ្មែរប្រុស ស្រីចំនួន ១៤នាក់ ខណ:ដែលក្រុមពលករទាំងអស់ខាងលើបាននាំគ្នា ចាកចេញពីប្រទេសថៃ ហើយប្រុងឆ្លងដែនចូលមកប្រទេសកម្ពុជាវិញ។

ការឃាត់ខ្លួនពលករខ្មែរដោយទាហានថៃនេះធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា គឺ នៅត្រង់ចំណុចដុងងូ ឋិតក្នុង ឃុំប៉ារ៉ៃក្នុងស្រុកតាប្រាក់យ៉ា និងនៅត្រង់ចំការដំឡូងមី ក្នុងស្រុក អារញ្ញប្រាថេត ប្រទេសថៃ។

ក្រុមពលករខ្មែរបានឲ្យដឹងថា ការសម្រុកចេញពីទឹកដីថៃ មកស្រុកកំណើតវិញនេះ ដោយសារ ពួកខ្លួនភ័យខ្លាចនូវជំងឺ កូវីដ-១៩ បំប្លែងថ្មីទើបសម្រេចវិលត្រឡប់មកកម្ពុជាវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.