សិល្បៈជាតិ៖ កញ្ញា ស៊ឹម ស្រី​និច្ច តួ​ស្រី​ក្នុង​ភាពយន្ត សង្សារ ១៤ ថ្ងៃ​ហ៊ាន​ដាក់​ក្តី​រំពឹងថា ជា​ភាពយន្ត​ដែល​បង្កប់​ដោយ​ទស្សនៈ​អប់រំ​ច្រើន និង​លោក​ទឹកចិត្ត​ដល់​អ្នកទស្សនា។ សូម្បីតែ​កញ្ញា​ដែល​សម្តែង​ក្នុង​ភាពយន្ត​នេះ​ក៏​ទទួលបាន​អារម្មណ៍​ពិសេស​ដែរ។

កញ្ញា​លើកឡើងថា ភាពយន្ត​នេះ​ផ្តល់​ភាពរឹងមាំ​ច្រើន​សម្រាប់​មនុស្ស​ស្រី​ដើរ​លើ​វិថី​ជីវិត​មួយ​ដ៏​ច្បាស់លាស់។ នៅពេល​កញ្ញា​កំពុង​បាក់​ទឹកចិត្ត ភាពយន្ត​នេះ​បានធ្វើឱ្យ​កញ្ញា​នឹកឃើញ​ពី​ការតាំង​ចិត្ត​ឱ្យ​រឹងមាំ​ឡើងវិញ។ កញ្ញា​ហ៊ាន​ទទួលស្គាល់ថា ភាពយន្ត​នេះ​នឹង​ទទួលបាន​ការពេញចិត្ត​ច្រើន​មិន​ចាញ់​ស្នាដៃ​ដែល​បាន​ចងក្រង​ជា​សៀវភៅ​របស់​អ្នកនិពន្ធ​ឆ្នើម សុខ ចាន់​ផល នោះឡើយ៕

ដើម្បីជាក់ច្បាស់ សូមទស្សនាបទសម្ភាសន៍ កញ្ញា ស៊ឹម ស្រី​និច្ច ទាំងស្រុង៖

Share.