ការប្រកួតរវាងក្រុមបាល់ទាត់ Real Madrid ទល់នឹង Barcelona គ្រប់កម្មវិធីត្រូវបានគេឱ្យឈ្មោះថា ​El Classico សំដៅលើគូប្រជែងដ៏ល្បីខ្លាំង និងជូរចត់បំផុតប្រចាំប្រទេសអេស្ប៉ាញ ពោលគឺខ្លាំងប៉ះខ្លាំង ហើយវាបានទាក់ទាញអ្នកទស្សនាជាច្រើនលាននាក់ពីជុំវិញពិភពលោកទៀតផង។

ដោយរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Estadio Olimpico Lluis Companys ទទួលក្រុមអធិរាជស Real Madrid​ វេលាម៉ោង ៩:១៥នាទីយប់ (ម៉ោងនៅកម្ពុជា) លីគកំពូលអេស្ប៉ាញ Laliga សប្តាហ៍ទី ១១។

បើនិយាយពីជំនួបសរុបរវាងក្រុមទាំង២នេះ គឺធ្លាប់ជួបគ្នារហូតដល់ទៅ ២៥៥លើក ក្នុងនោះ Real Madrid ធ្លាប់ឈ្នះ ១០២លើក និង Bacelona ធ្លាប់ឈ្នះដល់ទៅ ១០០លើក ខណ:ស្មើគ្នា ៥២លើក។ ចុះរាត្រីនេះវិញ?

តារាងចំណាត់ថ្នាក់ Laliga សប្តាហ៍ទី១០៖

កម្មវិធីប្រកួតសប្តាហ៍១១៖

Share.