ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៦៨នាក់ ខណៈអ្នកជំងឺ ៨១២នាក់ជាសះស្បើយ។មានករណីនាំចូលពីក្រៅប្រទេសចំនួន២៤០នាក់។

ក្នុងនោះដែរមានមនុស្ស២៥នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៦,៥៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៩,១៩៨នាក់ និងស្លាប់សរុបចំនួន ១,៣៧៥នាក់៕

Share.