ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​ប្រទេស​កូរ៉េ​ត្រលប់​មក​អាក្រក់​ឡើងវិញ​​ ថែម​នៅ​រក​ឃើញ​ការ​ឆ្លង​វីរុស​បំផ្លែង​ថ្មី​ Delta រាតត្បាត​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ ក្នុង​នេះ​ក៏​មាន​តារា​ល្បីៗ​ Big Name របស់​កូរ៉េ ជា​ច្រើន​រូប​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ក្នុង​អំឡុង​ខែ​មេសា​រហូត​ដល់​ខែ​កក្កដា​នេះ​។

១. Lee Chang Wook
តារា​សម្ដែង​ឯក​ល្បី​របស់​កូរ៉េ​ដែល​កំពុង​តែ​ដំណើរ​ការ​ថត​ភាពយន្ត​រឿង​ថ្មី​របស់​ខ្លួន​សម្រាប់​ Netflix រឿង​ «The Sound of Magic» ពិនិត្យ​ឃើញ​ឆ្លង​ជំងឺ​កូវីដ​-១៩ ដោយ​ផលិតកម្ម​​ដែល​​មើល​ការ​ខុស​ត្រូវ​លើ​លោក​បាន​ចេញ​មក​ប្រកាស​នៅ​ថ្ងៃ​ទី​២៦​ខែកក្កដា​ ឆ្នាំ​២០២១ កន្លង​មក​ ខណៈ​នេះ​រឿង​ដែល​លោក​សម្ដែង​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​ ហើយ​តារា​សម្ដែង​ក្នុង​រឿង​​បាន​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ​-១៩ រួច​រាល់​ហើយ​ ចំណែក Lee Chang Wook កំពុង​ព្យាបាល​

២. Do Young – Jong Wan ក្រុម​ Treasure
ចំណែក​បុរស​សង្ហា​តារា​ចម្រៀង​ប្រចាំ​ក្រុម Treasure ពីផលិតកម្ម​ YG ឯណោះវិញ​ក៏​រក​ឃើញ​សមាជិក​ចំនួន​ពីរ​រូប​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ដែរ​ ដោយ​អ្នក​ទីមួយ​គឺ​ Do Young ដែល​បាន​រក​ឃើញ​ឆ្លង​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ធ្វើ​ឱ្យ​សមាជិក​និង​ក្រុម​ការងារ​ទាំង​អស​់​ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​តែ​លទ្ធផល​ចេញ​មក​អវិជ្ជមាន​ ហើយ​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ រហូត​មក​ដល់​ថ្ងៃ​ទី​១៦​ សមាជិក​មួយ​រូប​ទៀត​គឺ​ So Jong hwan សមាជិក​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្រុម​ក៏​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ​-១៩។

៣. Min Hyuk សមាជិក BtoB
សមាជិក​ក្រុម​ BTOB បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​-១៩​ កាល​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ក្រោយ​គ្រូ​បង្វឹក​ច្រៀង​ឆ្លង​ជំងឺ​​កូវីដ​

៤. San ក្រុម ATEEZ
រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២១ ករណី​របស់​ San ជា​ករណី​ពិសេស​ការ​ឆ្លង​ជំងឺ​បែប​មិន​បង្ហាញ​អាការៈ​ជំងឺ​។

៥. Sung gyu សមាជិក​ក្រុម​ INFINTE
ផលិត​កម្ម​ក្ដោបក្ដាប់​លើ​តារា​ចម្រៀង​ Song Kyu បាន​ចេញ​មក​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០២១ ថា​តារា​ចម្រៀង​រូប​នេះ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ តែ​ជ​ា​ការ​ឆ្លង​បែប​មិន​បង្ហាញ​អាការៈ​អ្វី​ទាំង​អស់​ ដោយ​ពេល​ដែល​ឆ្លង​នោះ​ Song Kyu បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​អស់ហើយ​។

៦. Hani សមាជិក EXID
ខណៈ​កំពុង​ថតភាពយន្ត​ភាគ​ជា​ស៊េរី IDOL ក៏បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ដែរ​​កាល​ពី​ថ្ងៃ​ទី​២០​ ខែកក្កដា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ ធ្វើ​ឱ្យ​ក្រុម​ការងារ​ផលិត​ត្រូវ​ព្យួរការ​ថត​មួយ​រយៈ​សិន​។

៧. Kim Min Kwi
ត្រលប់​ថយក្រោយ​ទៅ​ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា តារា​សម្ដែង​ Kim Min Kwi បាន​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩ ហើយ​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ-១៩ ពេល​នេះ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ​។

៨. Kim Kang Min
កាល​ពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ តារា​សម្ដែង​ជំនាន់​ថ្មី​មួយ​រូប​ទៀត​ដែល​ ល្បីល្បាញ​តាម​រយៈ​ភាពយន្ត​ភាគ​ជា​ស៊េរី​ My Roommate is a Gumiho ក៏​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​បាន​ឆ្លងជំងឺ​កូវីដ​-១៩ ដូច​គ្នា​ ហើយ​នៅ​ពេល​នេះ​គេ​បាន​ចូល​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ​។

៩. Shin Song Rok

តារា​សម្ដែង​ Shin Song Rok តារា​សម្ដែង​ក្នុង​រឿង​ «Vagabond» កាល​ពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ផលិតកម្ម​គ្រប់គ្រង​លើ​តារា​រូប​នេះ​ បាន​ប្រកាស​ថា​លោក​មាន​វិជ្ជមាន​កូវីដ​-១៩ បន្ទាប់​ពី​ពិនិត្យ​លើក​ទីពីរ​​ ព្រោះ​កាល​ពី​លើក​ទីមួយ​លទ្ធផល​អវិជ្ជមាន​។

ទស្សនា​វីដេអូ​ព័ត៌មាន​តារា​កូរ៉េ​កើត​ជំងឺ​កូវីដ-១៩​ ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.