សហព័ន្ធបាល់ទាត់កាតា បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងដូហា ប្រទេសកាតា។

មូលហេតុគឺដោយសារមានការទំនាក់ទំនងល្អរវាងសហព័ន្ធបាល់ទាត់កាតា និងសហព័ន្ធបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីពង្រឹងកិច្ចសហការគ្នាល្អបែបនេះបន្ថែមទៀត។

គួរដឹងថាបច្ចុប្បន្ន សៀង ចន្ធា គឺជាសមាជិកក្រុមជម្រើសជាតិកម្ពុជា តែម្នាក់គត់ដែលកំពុងប្រកបអាជីពបាល់ទាត់នៅប្រទេសកាតា គឺក្នុងក្រុមបាល់ទាត់ Al Shahaniya SC លីគលំដាប់ទី២ របស់ប្រទេសកាតា៕

Share.