ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​តែ​មួយ​គត់​នៅ​លីគកំពូល​កម្ពុជា ដែល​អាច​រក​ជ័យ​ជម្នះបាន​គ្រប់​ការ​វប្រកួត ឆ្លង​កាត់​ ៩សប្ដាហ៍ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ដូច​​នេះ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​ ៩សប្ដាហ៍ មាន​៩ប្រកួត ឈ្នះទាំង ៩ស៊ុតបញ្ចូលទីគូប្រកួតបាន ២៣គ្រាប់ របូត ៩គ្រាប់ មាន ២៧ពិន្ទុពេញ ឈរកំពូល​តារាងចំណាត់​ថ្នាក់។

គ្រាប់បាល់ រកបាន​របស់​ក្រុម​ទាំង ១០ ប្រកួត​នៅ​លីគកម្ពុជា៖

-ព្រះខ័នរាជស្វាយរៀង រកបាន ២៣គ្រាប់
-ភ្នំពេញក្រោន រកបាន ១៨គ្រាប់
-វិសាខា រកបាន ១៨គ្រាប់
-បឹងកេត រកបាន ២០គ្រាប់
-អាយអេសអាយ ដង្កោសែនជ័យ រកបាន ១០គ្រាប់
-កងយោធពលខេមរភូមិន្ទ រកបាន ១៣គ្រាប់
-ព្រៃវែង រកបាន ១៨គ្រាប់
-ណាហ្គាវើលដ៍ រកបាន ១៣គ្រាប់
-គិរីវង់សុខសែនជ័យ រកបាន ៥គ្រាប់
-អង្គរថាយហ្គឺរ រកបាន ៧គ្រាប់

ប្រវត្តិ ៩ប្រកួត​កន្លង​មក​របស់​ព្រះខ័នរាជស្វាយរៀង នៅ​លីគកមពូល​កម្ពុជា រួម​មាន៖

-ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
-ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
-ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
-ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៩ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ថ្នាក់បញ្ចប់ វគ្គសន្សុំពិន្ទុ​ជុំ​ទី១៖

Share.