វិសាខា ជា​ក្រុម​តែ​មួយ​គត់​ដែល​របូត​គ្រាប់​បាល់តិច​ជាង ត្រឹម ៨គ្រាប់​ប៉ុណ្ណេះ និង​ស៊ុតបាន ១៨គ្រាប់ ឆ្លង​កាត់​ ៩សប្ដាហ៍ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់លីគកំពូល​កម្ពុជា Cambodian Prmier League រដូវកាល ២០២៣-២៤ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ខណ: ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជា​ក្រុម​ដែលដែល​របូត​គ្រាប់​បាល់ ៩គ្រាប់​ដូច​គ្នា​ដោយឡែក​សម្រាប់​ក្រុមដែល​រក​គ្រាប់​បាន​ច្រើន គឺស្វាយរៀង ២៣គ្រាប់ និងបឹងកេត ២០គ្រាប់។

ចំនួន​គ្រាប់​បាល់​​របស់​ក្រុម​ទាំង ១០​រក​បាន​និង​របូត​ ក្រោយ​បញ្ចប់​ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ សប្ដាហ៍ទី៩

  • វិសាខា គេស៊ុតចូល ៨គ្រាប់ ស៊ុតចូលទីគេវិញបាន ១៨គ្រាប់
  • ព្រះខ័នរាជស្វាយរៀង គេស៊ុតចូល ៩គ្រាប់ ស៊ុតចូលទីគេវិញបាន ២៣គ្រាប់
  • ភ្នំពេញក្រោន គេស៊ុតចូល ៩គ្រាប់ ស៊ុតចូលទីគេវិញបាន ១៨គ្រាប់
  • កងយោធពលខេមរភូមិន្ទ គេស៊ុតចូល ១៣គ្រាប់ ស៊ុតចូលទីគេវិញបាន ១៣គ្រាប់
  • គិរីវង់សុខសែនជ័យ គេស៊ុតចូល ១៣គ្រាប់ ស៊ុតចូលទីគេវិញបាន ៥គ្រាប់
  • បឹងកេត គេស៊ុតចូល ១៦គ្រាប់ ស៊ុតចូលទីគេវិញបាន ២០គ្រាប់
  • អាយអេសអាយ ដង្កោសែនជ័យ គេស៊ុតចូល ១៨គ្រាប់ ស៊ុតចូលទីគេវិញបាន ១០គ្រាប់
  • ណាហ្គាវើលដ៍ គេស៊ុតចូល ១៣គ្រាប់ ស៊ុតចូលទីគេវិញបាន ១៨គ្រាប់
  • អង្គរថាយហ្គឺរ គេស៊ុតចូល ២០គ្រាប់ ស៊ុតចូលទីគេវិញបាន ៧គ្រាប់
  • ព្រៃវែង គេស៊ុតចូល ២១គ្រាប់ ស៊ុតចូលទីគេវិញបាន ១៨គ្រាប់

តារាងចំណាត់ថ្នាក់បញ្ចប់ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ សប្ដាហ៍ទី៩៖

Share.