ក្រោយបញ្ចប់ការប្រកួត វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្តាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ២០២៣-២៤ ឃើញថា ជំនួបបឹងកេត ប៉ះព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​ពហុកីឡដ្ឋានជាតិ មានអ្នកគាំទ្រចូលទូស្សនាច្រើនជាងគេ មានចំនួនសរុប ៣ ៩៨៦នាក់ ក្នុងចំណោមកីឡដ្ឋានទាំង ៥ផ្សេងទៀត។

ក្នុងនោះ​ចំនួន​អ្នក​ទស្សនា​ការប្រកួត នៅ​សប្ដាហ៍ទី៩៖

  • បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) មាន​ចំនួន​អ្នកទស្សនាផ្ទាល់ ៣ ៩៨៦នាក់
  • គិរីវង់ សុខសែនជ័យ ១-០ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់ មាន​ចំនួន​អ្នក​ទស្សនាផ្ទាល់ ៣៤២នាក់
  • អង្គរថាយហ្គឺរ ០-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ហនុមាន មាន​ចំនួន​អ្នក​ទស្សនាផ្ទាល់ ៩២២នាក់
  • ព្រៃវែង ០-២ វិសាខា នៅកីឡដ្ឋាន ខេត្តព្រៃវែង មាន​ចំនួន​អ្នក​ទស្សនាផ្ទាល់ ១ ៦០៣នាក់
  • អាយ អេស អាយ ដង្កោសែនជ័យ ២-១ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន AIA KMH Park មាន​ចំនួន​អ្នក​ទស្សនាផ្ទាល់ ១ ១៧៧នាក់

ក្រោយបញ្ចប់ ៩សប្ដាហ៍ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់ Cambodian Prmier League រដូវ​កាល​២០២៣-២៤ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មាន​ចំនួន ៤៥ប្រកួត នៅ​កីឡដ្ឋានទាំង ១០ មានចំនួនសរុប សរុបចំនួន ៧ ០២៩៨នាក់៕

តារាងចំណាត់ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

Share.