យោងតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ ឡាយហ្វ (Life FC) បានឱ្យដឹងថាចាប់ពីសប្តាហ៍ទី៦តទៅ នៅលីគលំដាប់ទី២ Cambodian League 2 កីឡដ្ឋានឡាយហ្វ របស់ខេត្តព្រះសីហនុ នឹងប្តូរម៉ោងប្រកួតពី ៣:៤៥ រសៀល ទៅម៉ោង ៦:០០ ល្ងាចវិញម្តង ក្រោយបំពាក់អំពូលភ្លើងរួចរាល់។

ដោយនៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្លិបបាល់ទាត់ឡាយហ្វ នឹងត្រូវទទួល សាលាកីឡាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ សប្តាហ៍ទី៦ នៃលីគទី២ នៅកីឡដ្ឋានឡាយហ្វ វេលាម៉ោង ៦:០០នាទីល្ងាច។

ខណ:កាលពីសប្តាហ៍ទី៥ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ឡាយហ្វ (Life FC) បាន​យក​ឈ្នះក្លិប​បាលទាត់សៀមរាប ក្នុង​លទ្ធផល ៦-០ នៃការប្រកួតពានរង្វាន់លីគទី២ Cambodian League 2 នៅកីឡដ្ឋានឡាយហ្វ ក្នុងខេត្តព្រះសីហនុ។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្លិបបាល់ទាត់ឡាយហ្វ ក្រោយរង់ចាំអស់រយ:ពេល ៤៦ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ សរុប៥ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់២ មាន៥ពិន្ទុ។

តារាងចំណាត់ថ្នាក់លីគ២ គិតត្រឹមសប្តាហ៍ទី៥៖

Share.