ក្រុម Al Shahaniya SC ក្រោមការដឹកនាំរបស់លោក Saeid Younesi សមាជិកលីគលំដាប់ទី២ របស់ប្រទេសកាតា នឹងត្រូវប្រកួតទល់នឹងក្រុម Mesaimeer នៅម៉ោង ១០:០០នាទីយប់ នៃពានរង្វាន់ Qatari Second Division រដូវកាល ២០២៣-២៤ សប្តាហ៍ទី៤ រាត្រីថ្ងៃទី៣១ ខែតុលា។

តារាងចំណាត់ថ្នាក់លីគ២ នៃប្រទេសកាតា គិតត្រឹមសប្តាហ៍ទី៣៖

  1. Al Khor ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
  2. Mesaimeer ៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ
  3. Al Shahaniya ៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ
  4. Al Kharaitiyat ៤ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១ មាន៥ពិន្ទុ
  5. Al Bidda ៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ
  6. Al-Sailiya ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ
  7. Al Waab ៤ប្រកួត ឈ្នះ១ និងចាញ់៣ មាន៣ពិន្ទុ
  8. Lusail City ៣ប្រកួត ស្មើ១ និងចាញ់២ មាន១ពិន្ទុ។

គួរដឹងថាកីឡាករវ័យក្មេង សៀង ចន្ធា ផ្លាស់ទៅ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

សៀង ចន្ធា គឺជាថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ចន្លោះឆ្នាំ ២០១៦-១៩ មុនផ្លាស់ទៅចូលរួមជាមួយបឹងកេត នៅឆ្នាំ២០២០ រហូតដល់ឆ្នាំ ២០២៣ ដោយបង្ហាញខ្លួនបាន ៤៥លើក ស៊ុតបាន២៣គ្រាប់ ខណ:ក្នុងក្រុមជម្រើសជាតិ ចន្ធា ជាប់តាំងពីឈុត U-17, U-19, U-22, U23 និងឈុតធំ មិនដែលបាត់មុខម្តងណាឡើយ៕

Share.