ឈើតុំ ពោធិ៍សាត់ បាន​ត្រឹម​ស្មើ សន្តិភាពកំពង់ធំ ខណៈ បន្ទាយមានជ័យ យក​ឈ្នះដំរីឦសាន រតនគិរី ប្រកួត​វគ្គ ៨ក្រុម​ចុងក្រោយ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) នៅ​ថ្ងៃទីទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។

លទ្ធផល​ប្រកួតជើងទី១ ថ្ងៃទី៣១ តុលា មាន​ដូច​ខាង​ក្រោម៖

  • ក្លិបបាល់ទាត់ ឈើតុំពោធិ៍សាត់ ១-១ ក្លិបបាល់ទាត់ សន្តិភាព​ ខេត្តកមពង់ធំ ទីលានក្លិបបាល់ទាត់ ឈើតុំពោធិ៍សាត់
  • អធិរាជដំរីឦសាន ខេត្តរតនគិរី ១-៣ ខេត្តបន្ទាប់មានជ័យ ទីលានមណ្ឌលកីឡា ខេត្តព្រះវិហារ

សម្រាប់​លទ្ធផល​មួយ​គូ កាល​ពីថ្ងៃទី២៥ ខែតុលា ​ក្រុមភ្នំពេញហ្គាឡាក់ស៊ី បាន​យក​ឈ្នះក្រុមអយក ខេត្តកំពង់ចាម ១-០ ប្រកួត​ជើង​ទី១ វគ្គ៨ក្រុមចុង​ក្រោយ នៅទីលានវិទ្យាល័យព្រះសីហនុ ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម។

កម្មវិធីប្រកួតវគ្គ វគ្គ៨ក្រុមចុង​ក្រោយ មាន​ដូច​ខាង​ក្រោម៖

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងប្រកួតចំនួនពីរជើង ដោយ​ការ​ប្រកួត​ជើង​ទី១ នឹង​ប្រកួត​នៅថ្ងៃ​ទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០២៣ ខណៈជើងទី២ នឹងប្រកួតនៅថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ចិការ ឆ្នាំ២០២៣។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុម​បាន​ចាប់​ផ្តើម​ការ​ប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.