ចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ឃើញ​ថា​មាន​តែ ២ក្រុម​ប៉ុណ្ណោះ ដែល​បាន​ឡើង​ឈរ​កំពូល​តាម​ មាន ៩សប្ដាហ៍ ដោយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន ៧សប្ដាហ៍ និងវិសាខា បាន​ចំនួន ២សប្ដាហ៍។

ចំណាត់​ថ្នាក់​កំពូល​តារាងទាំង ៩សប្ដាហ៍ មាន​ដូច​ខាង​ក្រោម៖

  • សប្ដាហ៍ទី១៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី២៖ វិសាខា
  • សប្ដាហ៍ទី៣៖ វិសាខា
  • សប្ដាហ៍ទី៤៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី៥៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី៦៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី៧៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី៨៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
  • សប្ដាហ៍ទី៩៖ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង

ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​ ៩សប្ដាហ៍ មាន​៩ប្រកួត ឈ្នះទាំង ៩ស៊ុតបញ្ចូលទីគូប្រកួតបាន ២៣គ្រាប់ របូត ៩គ្រាប់ មាន ២៧ពិន្ទុពេញ ឈរកំពូល​តារាងចំណាត់​ថ្នាក់។

វិសាខា ក្រោយ​ការ​ដឹក​នាំ​របស់​លោក​ Simon Mcmenemy ឆ្លង​កាត ៩សប្ដាហ៍ មាន​៩ប្រកួត ឈ្នះ៦ មិន​ដែល​ស្មើ ចាញ់ ៣ មាន ១៨ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២ ចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់ Cambodian Prmier League 2023-24 កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

Share.