ព្រៃវែង, អាយ អេស អាយ ដង្កោរសែនជ័យ និងកងយោធពលខេមរភូមិន្ទ ជា​ក្រុម​ដែលមិន​ទាន់​ទទួល​បាន​កាតក្រហម ពិន័យ​ពី​សំណាក់​អាជ្ញាកណ្ដាល​ ក្នុង​ចំណោមកាតសរុប ១៥៧សន្លឹក ក្នុង​នោះ​កាត​ក្រហម ១១សន្លឹក នៃការ​ប្រកួត​ពានរង្វាន់​លីគកំពូ​ល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩។

ខាងក្រោម​នេះជាចំនួនកាតតាមក្រុមនិមួយៗ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

១. អង្គរថាយហ្គឺរ ពិន័យកាត ២០សន្លឹក កាតក្រហម ២សន្លឹក
២. បឹងកេត ពិន័យកាត ២០សន្លឹក កាតក្រហម ១សន្លឹក
៣. គិរីវង់សុខសែនជ័យ ពិន័យកាត ១៩សន្លឹក កាតក្រហម ២សន្លឹក
៤​. ណាហ្គាវើលដ៍ ពិន័យកាត ១៩សន្លឹក កាតក្រហម ២សន្លឹក
៥. ភ្នំពេញក្រោន ពិន័យកាត ១៧សន្លឹក កាតក្រហម ១សន្លឹក
៦. ព្រះខ័នរាជស្វាយរៀង ពិន័យកាត ១៥សន្លឹក កាតក្រហម ១សន្លឹក
៧. វិសាខា ពិន័យកាត ១៤សន្លឹក កាតក្រហម ២សន្លឹក
៨. ព្រៃវែង ពិន័យកាត ១៣ កាតក្រហម គ្មាន
៩. អាយ អេស អាយ ដង្កោរសែនជ័យ ពិន័យកាត ១០សន្លឹក កាតក្រហម គ្មាន
១០. កងយោធពលខេមរភូមិន្ទ ពិន័យកាត ១០សន្លឹក កាតក្រហម គ្មាន

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.