មនុស្សប្រុស-ស្រី មួយក្រុមគ្នា៨នាក់ ត្រូវបាន កងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ក្រោយពីផ្គើននឹងបម្រាមរបស់អាជ្ញាធរប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមមនុស្សទាំង៨នាក់នោះ( ស្រី១នាក់) បានជួបជុំផឹកគ្រឿង  ស្រវឹង នៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក្រោយពីការឃាត់ខ្លួននៅរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បាននាំខ្លួនមនុស្សទាំង៨នាក់នោះនិងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី ៕

Share.