ភ្នំពេញក្រោន ជា​ក្រុម​ទទួល​បាន​បាល់ជ្រុង​ (Conner) ច្រើន​ជាងគេ មាន ៧១លើក ក្នុង​ចំណោម​បាល់ជ្រុង​ (Conner) សរុបចនួន ៥១៥លើក ចេញ​ពី​ក្រុម​ទាំង​អស់ ដោយ​ឆ្លងកាត់​ការ​ប្រកួតទាំង ៤៥ប្រកួត បញ្ចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ខាងក្រោមនេះជាចំនួនទាត់បាល់ចេញពីជ្រុង (Conner) តាមក្រុមនីមួយៗ ចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១៖

១. ភ្នំពេញក្រោន ទាត់បាល់ជ្រុងចំនួន ៧១លើក
២. វិសាខា ទាត់បាល់ជ្រុងចំនួន ៦៦លើក
៣. គិរីវង់សុខសែនជ័យ ទាត់បាល់ជ្រុងចំនួន ៥៧លើក
៤​. ព្រះខ័នរាជស្វាយរៀង ទាត់បាល់ជ្រុងចំនួន ៥៤លើក
៥. បឹងកេត ទាត់បាល់ជ្រុងចំនួន ៤៩លើក
៦. ព្រៃវែង ទាត់បាល់ជ្រុងចំនួន ៤៩លើក
៧. អង្គរថាយហ្គឺរ ទាត់បាល់ជ្រុងចំនួន ៤៨លើក
៨. កងយោធពលខេមរភូមិន្ទ ទាត់បាល់ជ្រុងចំនួន ៤៧លើក
៩. ណាហ្គាវើលដ៍ ទាត់បាល់ជ្រុងចំនួន ៤៥លើក
១០. អាយ អេស អាយ ដង្កោរសែនជ័យ ទាត់បាល់ជ្រុងចំនួន ២៩លើក

ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

Share.