សិល្បៈជាតិ៖ មុននេះ​បន្តិច តារាចម្រៀង​ស្រី វី ឌី​ណែ​ត បានបង្ហាញ​ពី​ទឹកចិត្ត និង​ស្មារតី​ជា​អ្នក​ស្រឡាញ់​សត្វ​សុនក ហើយ​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ម្ចាស់​សុនក​ពូជ Husky ដែល​បាន​បាត់​នៅ​ព្រឹក​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

តាម​ម្ចាស់​របស់​សត្វ​ចិញ្ចឹម​មួយ​នេះ​បាន​បង្ហោះ​ដំណឹង​ឱ្យដឹងថា សត្វ​របស់ខ្លួន​ដែល​បាន​បាត់​នោះ​ជា សុនក​ពូជ Husky មានឈ្មោះ  រី​ច ឈី មាន​រោម​សម្បុរ​ពណ៌​ប្រផេះ​លា​យស ដែល​បាន​បាត់​នៅ​ម្ដុំ​ទួលស្លែង​ផ្លូវ ៣២០ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Morakot Leng បាន​បង្ហោះ​យ៉ាង​ដូច្នោះ៖

«ដំណឹង​បាត់​ឆ្កែ 😕 ជួយ​Shareម្នាក់​មួយ​មក​ណា ក្នុងនាម​ជា​អ្នក​ស្រលាញ់​ឆ្កែ​ដូចគ្នា 🙏 បើបងប្អូន​បាន​ឃើ​ញ​ឆ្កែ​ដូច​ក្នុង​រូប​ខាងក្រោម សូមមេត្តា​ទាក់ទង​មក​យើ​ង​ខ្ញុំ​ផង 🙏🙏🙏NOTE: បើបងប្អូន​បាន​ឃើ​ញ ហៅ​ឈ្មោះ​វា រី​ច​ឈី វា​មក​ជិត​ហើ​យ វា​ស្លូត​អត់​ចេះ​ខាំ​ទេ ចូលចិត្ត​ប្រឡែង 🙏 Please help, I’m looking for my dog’s name Richie, and he gets lost from my house (st 320) on 02nd November 2023. I’m looking for him now. Please contact me if you see the Dog as mentioned above. Please contact me: 012222592 and FB: Wendy!!!  With thanks🙏🏻🙏🏻🙏🏻»។

Share.