សិល្បៈ​អន្តរជាតិ៖​  យោង​តាម​ការ​ផ្សាយ​ពី​គេហទំព័រ SK POP កាល​ពីពេល​ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មួយ​ដោយ​សារ​តែ​គណនី​គាំទ្រ​តារា​ចម្រៀង​ Lisa Blackpink នៅ​លើ​បណ្ដាញ​សង្គម​ ដ៏​ពេញ​និយម​របស់​ចិន Weibo  ​​ស្រាប់​តែ​​ត្រូវ​បាន​លុប​បាត់​​ Search រក​លែង​ឃើញ​។

គណនី​ដែល​បាន​បាត់​នោះ​គឺជា Account  ផ្លូវការ​ដ៏​ធំ​របស់​ក្រុម​អ្នក​និយម​គាំទ្រ​តារា​ស្រី​រូប​នេះ​នៅ​ប្រទេស​ចិន​។ ការ​បាត់​គណនី​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ​បង្ក​ឱ្យ​មាន​ការសង្ស័យ​ថា​ តើ​តារា​រូប​នេះ​ត្រូវ​បាន​គេ​បំបិទ​លែង​ឱ្យ​មាន​ទីផ្សារ​នៅ​ប្រទេស​ចិន​ឬ​ក៏​យ៉ាងណា​?

បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​ចេញ​ពី​បណ្ដា​ក្រុម​អ្នក​គាំទ្រ​ ពួក​គេ​បាន​វិភាគ​ថា​ការ​លុប​បាត់​គណនី​គាំទ្រ​ដ៏​ធំ​របស់​តារា​ស្រី​រូប​នេះ​បណ្ដាល​មក​ពី​កញ្ញា​បាន​ទៅ​ច្រៀង​ក្នុងកម្មវិធី​ Crazy Horse នៅ​ក្នុង​ក្លឹប​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​បារាំង​។ ខណៈ​ដែល​ Lisa ក៏​កំពុង​ផ្ទុះ​ដំណឹង​ស្នេហា​ជាមួយ​នឹង​កូន​ប្រុស​មហាសេដ្ឋី​នៅ​ក្នុ​ង​ប្រទេស​បារាំង​ផង​ដែរ​។

មិន​ត្រឹម​តែ​តារា​ចម្រៀង​សញ្ជាតិ​ថៃ​រូប​នេះ​នោះ​ទេ​ដែល​​កំពុង​ជួប​នឹង​បញ្ហា​បាត់​គណនី​ សូម្បី​តែ​តារា​ស្រី​២​ដួង​ទៀត ក៏​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​អាជីព​របស់​ខ្លួន​ដែរ​ ព្រោះ​​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​អ្នក​ទាំង​ពីរ​នោះ​គឺ Jenny Zhang និង Angela Baby បាន​លួច​ទៅ​មើល​ការ​សម្ដែង​របស់​លីហ្សា នៅបារាំង​៕

Share.