សិល្បៈ​អន្តរជាតិ៖ ថ្មីៗ​នេះ​ កញ្ញា​ Taylor Swift កំពូល​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​ មិន​ត្រឹម​មាន​ឈ្មោះ​ជា​តារា​ចម្រៀង​ប៉ុប​ធម្មតា​ទៀត​នោះ​ទេ​ តែ​នាង​បាន​ទទួល​ងារ​ជា​ «មហាសេដ្ឋិនី​» បន្ថែម​​លើ​ឈ្មោះ​ជា​តារា​​ចម្រៀង​របស់​ខ្លួន​។

យោង​តាម​ការ​ផ្សាយ​ពី​សារ​ព័ត៌មាន​ល្បី​ៗ​របស់​អាមេរិក​បាន​ប្រកាស​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា​ Taylor បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​លើ​តារាង​ Bloomberg Billionaire Index ដោយ​ទទួល​បាន​ងារ​ជា​សេដ្ឋិនី​ ព្រោះ​​ទ្រព្យ​សម្បត្តិសរុប​របស់​តារា​ស្រី​សក់ទង់​ដែង​រូប​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា​មាន​ចំនួន​កើន​លើស​ពី ​១.១​ពាន់​លាន​ដុល្លារហើយ​នា​ពេល​បច្ចុប្បន្ន​។

មែនទែន​ទៅ​ ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​តារា​រូប​នេះ​គឺ​មួយ​ចំណែក​បាន​មក​ពី​ការលក់​សំបុត្រ​​ប្រគំ​តន្ត្រី The Eras Tour ​របស់​នាង​​តែ​នៅ​អាមេរិក​ខាង​ជើង​​មួយ​ប៉ុណ្ណោះ​គឺ​ ​មាន​តម្លៃ​រហូត​ដល់​ ២.២​ពាន់​លាន​ដុល្លារ​​ទៅ​ហើយ​៕

Share.