សិល្បៈជាតិ​៖ នេះ​គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ Miss International 2023 នៅ​ពេល​ដែល​ផេក​ផ្លូវ​ការ​របស់​កម្មវិធី​នេះ​បាន​បញ្ចេញ​រូប​ថត​និង​​បញ្ជី​ឈ្មោះ​បេក្ខនារី​ Top20 ដោយ​ក្នុង​នោះ​កម្ពុជា​ឈរ​នៅ​លេខ​រៀងទី​១៦​។

យោង​តាម​រយៈ​ការ​ចែក​រំលែក​ផ្ទាល់​ពី​ផេក​របស់​កញ្ញា​ សំណាង​ អេលីណា Miss International Cambodia ឆ្នាំ​២០២៣ បាន​រៀបរាប់​ជា​ភាសា​អង់គ្លេស បាន​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​ខ្លួន​​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ជាតិ​នៅ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​មួយ​នេះ​ ​ដោយ​ត្រយង សូមបកប្រែ​មិន​ផ្លូវ​ការ​ដូច​ខាង​ក្រោម​

«សួស្ដី​ប្រជាជន​កម្ពុជា​ជាទីស្រលាញ់! ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​អ្នក​ទាំង​អស់​គ្នា​ថា​ ពួក​យើង​​ធ្វើ​បាន​ហើយ​យើង​បាន​ឡើង​ដល់​ Top16 នេះ​បើ​យោង​តាម​ការ​បង្ហោះ​ដោយ​ MI ដែល​បាន​​ផ្សាយ​ចេញ​លទ្ធ​ផល​ផ្លូវ​ការ​នៃ​​លំដាប់់ Top20 នៃ​កម្មវិធី​។ នេះ​គឺជា​លើក​ទីមួយ​ដែល​ពួក​យើង​បាន​ឡើង​ចូល​ដល់​កម្រិត​ Top ក្នុង​កម្ម​វិធី​ប្រកួត​សម្រស់​ដ៏​ធំ​។ ទីបំផុត​យើង​បង្កើត​ប្រវត្តិសាស្ត្រ​បាន​ហើយ​។ ថ្វី​ត្បិត​យើង​មិន​បាន​ឮឈ្មោះ​ប្រទេស​យើង​ត្រូវ​បាន​គេ​ហៅ​នៅ​លើ​ឆាក​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​​បាន​ឃើញ​កម្ពុជា​យើង​ឈរ​នៅ​កម្រិត​ Top20 នៃ​បញ្ជី​ឈ្មោះ​។ លទ្ធផល​ដ៏​ធំ​នេះ​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ​បើសិន​មិន​មាន​ការ​ចូលរួម​ជួយ​ជ្រោម​ជ្រែង​ពីអ្នក​ទាំង​អស់​គ្នា​។ អ្នក​ទាំង​អស់​គ្នា​បាន​ឈរ​ជាមួយ​ខ្ញុំ​យ៉ាង​រឹងមាំ​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ប្រកួត​នេះ​។ អ្នក​ទាំង​អស់​គ្នា​អស្ចារ្យណាស់​ ខ្ញុំ​នឹង​ចង់​ចាំ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​បេះដូង​ជានិច្ច​។ ខ្ញុំ​សង្ឃឹម​ថា​លទ្ធផល​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​សម្រាប់​ឱ្យ​អ្នក​ដែល​តំណាង​ឱ្យ​កម្ពុជា​ក្រោយ​ៗ​ទៀត​។ សូម​រីករាយ​ចំពោះ​លទ្ធផល​ដែល​ពួក​យើង​សម្រេច​បាន​នៅ​ទីនេះ​។ ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​បំផុត​!»

https://troryorng.com
Share.