តារា​ចម្រៀង​វ័យ​ក្មេង​ពីរ​ដួង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ សុខ សុជាតា និង​ ឡុង លីងគ័ង្គ ដែល​ត្រូវ​អាយុ​ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ដែរ​នោះ​ បាន​ចេញ​មក​សំពះ​ឱ្យ​លោក​ឪពុក​អ្នក​ម្ដាយ​ជូន​កូន​ទៅ​ចាក់វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា​។​

ខណៈ​ដែល​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ គឺ​ជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ឱ្យ​មាតាបិតា​ ដែល​មាន​កូនប្រុស​ស្រី​ អាយុ​ចាប់​ពី ​១២​ដល់​១៨​ឆ្នាំ​ ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឱ្យ​រាងកាយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ នឹង​ការ​ចម្លង​រីករាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ហ្វេសប៊ុក​ហ្វេន​ផេក​ របស់​កុមារា​ ឡុង លីងគ័ង្គ បាន​​បង្ហោះ​រូប​ភាព​សំពះ​ជា​ច្រើន​សន្លឹក​របស់​ ឡុង លីងគ័ង្គ​ជាមួយ​នឹង​ សុខ សុជាតា លើក​ដៃ​សំពះ​អម​ជាមួយ​សំណេរ​យ៉ាង​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​៖

«សូមជម្រាប🙏😘💉​ ជូនដំណឹងដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលជាមាតាបិតា​ និងអាណាព្យាបាល​របស់កូន​ ព្រមទាំង​ កុមា​រ​ យុវវ័យទាំងអស់​ ដែលមានអាយុ​ ចាប់ពី​១២ឆ្នាំ​ឡេីងដល់ក្រោមអាយុ១៨ឆ្នាំ​ សូមភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ផ្សេងៗដែលអាចប្រេីប្រាស់សម្រាប់ការចាក់វ៉ាក់សាំង។ 🙏សូម​មាតាបិតា​ ឬ​អាណាព្យាបាល​មេត្តានាំកូន​ ព្រមទាំង​កុមា​រ​ យុវវ័យដែលមានក្រុមអាយុខាងលេីចូលរួមចាក់វាក់សាំងអោយបានគ្រប់ៗគ្នាដេីម្បីការពាអាយុជីវិត​ និងដេីម្បីបង្កេីតភាពសាំក្នុងសហគម​ន៍ ឈានកាត់ផ្តាច់ការចម្លង់ជំងឺកូវីដ១៩ក្នុងប្រទេសរបស់យេីង។ សូមអរគុណ​🙏»

រំលឹក​ឡើង​វិញ ឡុង លីងគ័ង្គ​ បច្ចុប្បន្ន​មាន​អាយុ​១៣ ឆ្នាំ​ហើយ​ ចំណែក​ សុខ សុជាតា ដែល​ឡើង​ប្រឡង​ The Voice Cambodia កាល​ពី​អាយុ​១២ ឆ្នាំ​ មក​ដល់​ឆ្នាំ​២០២១ នេះ​មាន​អាយុ​ ១៦​ឆ្នាំ​ ដូច្នេះ​អាយុ​អ្នក​ទាំង​ពីរ​គឺ​ស្ថិត​ក្នុង​ចន្លោះ​អាយុ​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ទៅ​ចាក់​ថ្នាំ​បង្ការ​កូវីដ​-១៩​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ ស្អែក​នេះ​តទៅ។

Telegram-Troryorng
Share.