សិល្បៈអន្តរជាតិ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រុសស្អាត Jongkook សមាជិក BTS បានបញ្ចេញ​បទ​ចម្រៀង​ថ្មី​ ​«Standing next to you» ​ឱ្យ​អ្នក​គាំទ្រ​ទូទាំង​សកលលោក​បាន​ស្ដាប់​ ​និង​ទស្សនា​។​ ​ក្រៅ​ពី​ជក់​ចិត្ត​ ជាមួយ​នឹង​បទ​ចម្រៀង​ហើយ​នោះ​ ​តួឯក​ស្រី​ដ៏​ស្រស់​សោភា​នៃ​បទ​ចម្រៀង​នេះ​បាន​ឆក់​យក​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​គាំទ្រ​។​ ​តើ​នារី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ជា​អ្នក​ណា​?​

ស្រីស្អាត ដែលជាតួឯក MV របស់ Jongkook មានឈ្មោះថា Emma Corrin ដែលបានសម្ដែងជាតួ​អង្គ​ម្ចាស់ក្សត្រី Diana នៅក្នុងភាពយន្ត The Crown។ គួរដឹងថា Emma Corrin កើតនៅខែធ្នូ ឆ្នាំ១៩៩៥ នៅ Royal Tunbridge Wells នៅភាគខាងលិច ចក្រភពអង់គ្លេស៕



Share.