តើអ្នកកំពុងតប់ប្រមល់ឬមិនសប្បាយចិត្តមែនទេ? ដើម្បីកាត់ភាពតានតឹងបានលុះត្រាតែប្រិយមិត្តរៀនទម្លាក់ចុះរឿងស្មុគស្មាញមួយចំនួនហើយរៀនស្វែងរកដៃគូយល់ចិត្តដើម្បីពិភាក្សាការហាត់ប្រាណនិងស្វែងរកទីតាំងស្រស់ស្រាយជាទីមនោរម្យដើម្បីកាត់បន្ថយភាបតានតឹង។ ក្នុងចំណោមទីតាំងល្អៗជាច្រើនក្នុងរាជធានីក្នុងនោះភោជនីយដ្ឋាន 5men ស្ថិតនៅតំបន់ទួលគោកជាផ្នែកមួយជួយកាត់បន្ថយភាពតានតឹងព្រោះមានម្ហូបឆ្ងាញ់ស្រាបៀរស្រស់បែបប Organic ដែលផលិតពីស្រូវសាលីសុទ្ធ១០០%។ និយាយពីតម្លៃសមរម្យទីតាំងស្រស់ស្អាតជាទីជួបជុំយ៉ាងសប្បាយរីករាយជាពិសេសនៅចុងសប្ដាហ៍។

អ្នកចាត់ការទូទៅនៅក្នុងភោជនីយដ្ឋាន 5men បានឲ្យដឹងថា 5men គឺជាភោជនីយដ្ឋាននិងជាកន្លែងផលិតស្រាបៀរបែបOrganic ព្រមទាំងផ្ដល់នូវមុខម្ហូបអាហារដ៏សម្បូរបែប។ដែលរៀបចំដោយចុងភៅដែលមានបទពិសោធន៍ច្រើនឆ្នាំនៅសណ្ឋាគារលំដាប់ផ្កាយក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្រាបៀរ 5men ត្រូវបានផលិតដោយកូនខ្មែរពិតៗដែលមានបទពិសោធន៍ក្នុងការផលិតស្រាបៀរក្នុងរោងចក្រធំៗចំនួន3 ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 30ឆ្នាំដែលបានបញ្ចប់ការសិក្សានៅប្រទេសអាឡឺម៉ង់ផ្នែក Master Brewers

ស្រាបៀរ 5men ត្រូវបានផលិតឡើងយ៉ាងផ្ចឹតផ្ចង់ពីគ្រឿងផ្សំចំបងមកពីសហគមន៏អឺរ៉ុបនិងសហរដ្ឋអាមេរិករួមមានស្រូវសាលី Malt, ផ្កា Hops, និងសារធាតុមេ Yeast ដែលធ្វើឱ្យស្រាបៀរមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។អ្នកចាត់ការទូទៅបានប្រាប់សារព័ត៌មានត្រយង។

អ្វីដែលកាន់តែពិសេសនោះគឺស្រូវសាលីត្រូវបាននាំចូលពីប្រទេសអាល្លឺម៉ង់ និងហូឡង់ដើម្បីធានានូវរសជាតិល្អឥតខ្ចោះយើងបានជ្រើសរើសពូជស្រូវសាលីដែលមានគុណភាពខ្ពស់បំផុត។ និយាយពីរសជាតិល្វីងនៃផ្កាហប់ដែលត្រូវបានប្រើប្រាស់សម្រាប់ស្រាបៀរជួយឲ្យស្រាបៀរមានក្លិនឈ្ងុយឈ្ងប់និងរសជាតិឆ្ងាញ់គឺត្រូវបាននាំចូលពីសហរដ្ឋអាមេរិកនិងប្រទេសឆេកូស្លូវ៉ាគី។ មេស្រាបៀរដ៏ពិសេសពីប្រទេសបែលហ្សិកត្រូវបានប្រើក្នុងដំណាក់កាលនៃការកាច់មេនិងបន្ទំស្រាបៀរ។ទឹកដែលប្រើសម្រាប់ផលិតស្រាបៀរស្រស់ 5men ត្រូវបានឆ្លងកាត់កាបន្សុទ្ធយ៉ាងហ្មត់ចត់បំផុតតាមស្តង់ដារអនាម័យប្រកបដោយសុវត្ថិភាពដោយដកយកសារធាតុក្លរចេញមុននឹងយកទៅផលិតស្រាបៀរ។នេះជាការរៀបរាប់របស់អ្នកចាត់ការទូទៅ។

**ស្រាបៀរស្រស់ 5men មាន 3 រសជាតិគឺ៖

1.Gold princess (Acl 4.5%)

2.Special Emperor (Acl 5%)

3.Black Queen (Acl 6%)

**លក្ខណៈពិសេសក្នុងស្រាបៀរបែបOrganic ហ្វាយមែន 

មានក្លិនក្រអូបឈ្ងុយប្រហើរជាប់មាត់ពីស្រូវសាលីនិងផ្កាហប់ 

រសជាតិស្រទន់ឆ្ងាញ់ 

មានអារម្មណ៍ស្រស់ស្រាយ

មិនស្រេកទឹកមិនឈឺក្បាលមិនរលាកបំពង់ក

ធ្វើឱ្យប្រព័ន្ធអាហារដើរស្រួល

ចំពោះទីតាំង

🏠ទីតាំងភោជនីយដ្ឋាន៖ #49-51 ផ្លូវ 596 ខណ្ឌទួលគោករាជធានីភ្នំពេញ

📍Google Map: https://maps.app.goo.gl/KngboaZXsAgP7yTeA?g_st=ic

🌟🌟បរិយាកាសនិងរសជាតិដ៏ស្រទន់នៃស្រាបៀរស្រស់ហ្វាយមែនធ្វើឲ្យអាហារគ្រប់មុខកាន់តែមានរសជាតិឆ្ងាញ់។ 

លេខទូរស័ព្ទសម្រាប់ព័ត៌មានបន្ថែម

☎️កក់កន្លែង៖ 012/087 333 749

http://t.me/Fivemenfreshbeers

Share.