ណាហ្គាវើលដ៍ ជា​ក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើនជាងគេ ២២គ្រាប់ ក្រោយ​បរាជ័យ​ក្នុង​ជំនួប​ប៉ះព្រៃវែង ក្នុង​លទ្ធផល ៤-០ ខណ:ស៊ុតចូលទីគេវិញបាន ១៣គ្រាប់ វគ្គសន្សុំពិន្ទុ​ជុំ​ទី២ សប្ដាហ៍ទី១០ នៃពាន​រង្វាន់​លីគ កំពូល​កម្ពុជា Cambodian Prmier League រដូវកាល ២០២៣-២៤ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់ វិសាខា ជា​ក្រុម​តែ​មួយ​គត់​ដែល​របូត​គ្រាប់​បាល់តិច​ជាង ត្រឹម ៨គ្រាប់​ប៉ុណ្ណេះ និង​ស៊ុតបាន ២០គ្រាប់ ឆ្លង​កាត់​ ១០សប្ដាហ៍មក​នេះ។

ចំនួន​គ្រាប់​បាល់​​របស់​ក្រុម​ទាំង ១០​រក​បាន​ និង​របូត​ វគ្គសន្សុំពិន្ទុ​ជុំ​ទី២ សប្ដាហ៍ទី១០៖

  • ណាហ្គាវើលដ៍ គេស៊ុតចូល ២២គ្រាប់ ស៊ុតចូលទីគេវិញបាន ១៣គ្រាប់
  • បឹងកេត គេស៊ុតចូល ២១គ្រាប់ ស៊ុតចូលទីគេវិញបាន ២៥គ្រាប់
  • អង្គរថាយហ្គឺរ គេស៊ុតចូល ២១គ្រាប់ ស៊ុតចូលទីគេវិញបាន ៩គ្រាប់
  • ព្រៃវែង គេស៊ុតចូល ២១គ្រាប់ ស៊ុតចូលទីគេវិញបាន ២២គ្រាប់
  • អាយអេសអាយ ដង្កោសែនជ័យ គេស៊ុតចូល ២០គ្រាប់ ស៊ុតចូលទីគេវិញបាន ១១គ្រាប់
  • គិរីវង់សុខសែនជ័យ គេស៊ុតចូល ១៥គ្រាប់ ស៊ុតចូលទីគេវិញបាន ៥គ្រាប់
  • ភ្នំពេញក្រោន គេស៊ុតចូល ១៤គ្រាប់ ស៊ុតចូលទីគេវិញបាន ២៣គ្រាប់
  • កងយោធពលខេមរភូមិន្ទ គេស៊ុតចូល ១៤គ្រាប់ ស៊ុតចូលទីគេវិញបាន ១៣គ្រាប់
  • ព្រះខ័នរាជស្វាយរៀង គេស៊ុតចូល ៩គ្រាប់ ស៊ុតចូលទីគេវិញបាន ២៤គ្រាប់
  • វិសាខា គេស៊ុតចូល ៨គ្រាប់ ស៊ុតចូលទីគេវិញបាន ២០គ្រាប់

តារាងចំណាត់ថ្នាក់បញ្ចប់ វគ្គសន្សុំពិន្ទុ​ជុំ​ទី២ សប្ដាហ៍ទី១០៖

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.