ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អូស្រ្តាលីហើយ កាល​ពី​ថ្ងៃទី៧ វិច្ឆិកា ដើម្បី​ចូល​រួម​ប្រកួត​ជើង​ទី២ ជាមួយក្រុម Macarthur​ FC នៅ​ថ្ងៃទី៩ វិច្ឆិកា វេលាម៉ោង ០៧:​០០នា​ទីយប់ (ម៉ោង៣នៅកម្ពុជា) នៅកីឡដ្ឋាន THUWUNNA STADIUM (YANGON) នៃ​ពាន​រង្វាន់ AFC Cup 2023/24។

មុន​ប្រកួត​មក​ដល់​គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បាន​និយាយក្នុង​សន្និសិទ​មុន​ការ​ប្រកួត​ជាមួយក្រុម Macarthur នៅប្រទេសអូស្រ្តាលីថា ៖«យើងចង់ឡើង​ទៅកាន់វគ្គបន្ត ដូច្នេះ​ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ការប្រកួតដ៏សំខាន់សម្រាប់យើង។ នៅពេលនេះ យើងមានឱកាសក្នុង ការ​ឡើង ទៅជុំបន្ទាប់ ដូ​ច្នេះ​យើងសង្ឃឹមថានឹងអាចធ្វើវាបាន ហើយ​វានឹង​ក្លាយ​ទៅ​ជា​រឿង​ប្រត្តិ​សាស្រ្ត​ផងដែរ»។

គ្រូបង្វឹកសញ្ជាតិ​ អ៊ុយក្រែន វ័យ ៣៧ឆ្នាំរូប​នេះ​បាន​បន្ថែម​ថា៖ «អ្វីៗដែល​កើតឡើង​ពីមុនយើង​មិន​ផ្តោត​អារម្មណ៍​ទេ បើទោះបីជាយើងឈ្នះគេ ៣-០ ក៏ដោយនៅក្នុងដីរបស់យើង។ ស្អែក​នេះ​គឺជា​ការ​ប្រកួត​ដ៏ពិបាកបំផុត។ ខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដែលលំបាកខ្លាំង Macarthur គេចំណេញ​ច្រើន​សម្រាប់​ការប្រកួតក្នុងដីនេះ ប៉ុន្តែយើងក៏ត្រូវរក្សាគុណភាពនៃការលេងរបស់យើងដូចគ្នា។ យើង​បាន​ធ្វើដំណើរច្រើនម៉ោងណាស់ដើម្បីមកដល់ទីនេះ ហើយមានភាព​ខុសគ្នា​ច្រើន​ទាំង​អាកាស​ធាតុ និងទីតាំងផងដែរ ដូច្នេះវាជារឿងពិបាក»។

រំលឹក​ថា​ ប្រកួត​ជើង​ទី១ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) ប្រកួតទី៣ នៅយប់ថ្ងៃទី២៦ ខែតុលា វគ្គជម្រុះ ឡើង​ឈរ​កំពូល​តារាង​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24៕

សម្រាប់​កម្មវិធី​ប្រកួត​ក្នុង​ពូល F រួម​មាន​​៖

Share.