កីឡាករ នួន បូរី ប្រធានក្រុម និងជាខ្សែប្រយុទ្ធរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជាកីឡាករតែម្នាក់​ស៊ុត​បញ្ជូល​ទីបាន ៧គ្រាប់​មុន​គេ ក្នុង​ចំណោម​គ្រាប់​បាល់​ដែល​ស៊ុត​បញ្ជូល​ទី​សរុប​ចំនួន ៨០គ្រាប់​ នៃការ​ប្រកួតពានរង្វាន់ Cambodian League 2 បាន​បញ្ចប់​សប្តាហ៍ទី៦ កន្លងទៅ។

នេះជាបញ្ជីឈ្មោះកីឡាករដែល​រកគ្រាប់បាល់​បានចាប់ពី ៣គ្រាប់ ឡើង៖

  • កីឡាករ នួន បូរី របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រកបាន ៧គ្រាប់មុនគេ
  • កីឡាករ Atuhere kipson របស់ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ រកបាន ៤គ្រាប់
  • កីឡាករ Bruno Wellyngton Krenkel របស់ក្លិបបាល់ទាត់អង្គរ ស៊ីធី រកបាន ៣គ្រាប់
  • កីឡាករ ពៅភារិទ្ធ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រកបាន ៣គ្រាប
  • កីឡាករ រ៉ាវីសាវសុខ របស់ ISI ដង្កោសែនជ័យ (ខ) រកបាន ៣គ្រាប់
  • កីឡាករ នេត ណែត របស់ក្លិបបាល់ទាត់វិសាខា (ខ) រកបាន ៣គ្រាប់
  • កីឡាករ Malix Xavier Loagar Fernando របស់ ក្លិបបាល់ទាត់ សៀមរាប អេហ្វស៊ី រកបាន ៣គ្រាប់
  • កីឡាករ ម៉ុន រ៉ាដូ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រកបាន ៣គ្រាប់

ការប្រកួតពានរង្វាន់លីគទី២ Cambodian League 2 បានឈានដល់ការប្រកួតសប្តាហ៍ទី៦ ហើយក ក្នុង​នោះ​ឃើញថា សមគមបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមដែលរកគ្រាប់បាល់បានលើស ២៣​គ្រាប់​មុនគេ ក្នុងចំណោមគ្រាប់បាល់សរុប ៨០គ្រាប់។

សូមជម្រាបថា សម្រាប់ការប្រកួតនៅសប្តាហ៍ទី៦ គឺនៅសល់១ប្រកួតទៀត គឺជា​ជំនួប​រវៀង​ក្រុម​ឡាហ្វ​អេស៊ី ត្រូវប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ​ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋានឡាយហ្វខេត្តព្រះស៊ីហនុ៕

តារាងចំណាត់ថ្នាក់ បណ្ដុះអាសន្ន សប្ដាហ៍ទី៦៖

Share.