សិល្បៈ​អន្តរជាតិ៖ កាល​ពីពេល​ថ្មីៗ​នេះ​ អតីត​តារា​សម្ដែង​ហុង​កុង ដែល​បច្ចុប្បន្ន​បាន​វិវត្តន៍​ខ្លួន​មក​ជា​អ្នក​ដឹកនាំ​រឿង​លោក​ Stephen Fung បាន​​សរសើរ​​ដោយ​ចំហរ​ចំពោះ​ភរិយា​ខ្លួន​គឺ​អ្នក​នាង​ Shu Qi ថា​មាន​ភាព​ឆ្លាត​វៃ​ ពូកែ​វិនិយោគ​ និង​គ្រប់​គ្រង​ហិរិញ្ញវត្ថុ​។

នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​មួយ​លោក​ Stephen Fung បាន​ទម្លាយ​ថា ប្ដីប្រពន្ធ​ខ្លួន មានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ថែម​ទាំង​លើក​សរសើរ​ចំពោះភរិយាលោកថា មានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងដឹងពីរបៀបវិនិយោគលើ ផ្នែក ដែលអាចរកប្រាក់ចំណេញបាន បើ​ទោះ​ជា​​លោកមិន ពូកែគ្រប់គ្រងលុយ និងមិនដឹងអ្វីពីភាគហ៊ុន ឬអចលនទ្រព្យ ហើយ​លោកមិនបាន វិនិយោគលើវិស័យមួយនេះក្ដី​។

សូម​រំលឹក​ឡើងវិញ​ថា​ តារាសម្តែងស្រី Shu Qi បានរៀបការជាមួយស្វាមីដែល​ជា​តារា​សម្ដែង​ដូច​គ្នា​គឺ​ លោក Stephen Fung នៅ ចុងឆ្នាំ ២០១៦ បន្ទាប់ពី បានរាប់អាន និង​មើល​ចិត្ត​ថ្លើម​គ្នាជាច្រើនឆ្នាំ។ ក្រោយពី ថ្ងៃរៀបការរួច​ អ្នកទាំងពីរ ហាក់មាន ភាពមមាញឹកនឹងការងារ ប៉ុន្តែក៏នៅតែអាចឆ្លៀតពេល ដើម្បីពង្រឹងទំនាក់ទំនង និង​រក្សា​ចំណង​ស្នេហា​របស់ខ្លួន ឱ្យ​នៅ​តែ​ស្រស់​បំព្រង​និង​រឹងមាំ​ដដែល​៕

Share.