ក្លិបបាល់ទាត់ Macarthur​ FC របស់​អូស្រ្តាលី បាន​យក​ឈ្នះភ្នំពេញក្រោន ក្នុង​លទ្ធផល ៥-០ ​ជំនួប​ជើង​ទី២ នៃ​ពាន​រង្វាន់ AFC Cup 2023/24 នៅ​ទឹក​ដី​របស់​ខ្លួន ក្នុងកីឡដ្ឋាន THUWUNNA STADIUM (YANGON) ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លទ្ធផល​ប្រកួត​ជម្រុះក្នុង​ពូល F មាន មាន​ដូច​ខាង​ក្រោម៖

  • ជំនួន​ទី១ ​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣ទល់និង០ កាល​ពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅ​កីឡ​ដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន
  • ប្រកួតទី២ ​ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តយកឈ្នះ Shan United របស់​មីយ៉ាន់​ម៉ា ក្នុងលទ្ធផល ៤-០ កាល​ពី​រាត្រីថ្ងៃទី៥ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)
  • ប្រកួតទី៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុង​លទ្ធ​ផល ៣-០ កាល​ពីរាត្រីថ្ងៃទី២៦ ខែតុលា នៅកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក)។ ខណ:​ការ​ប្រកួត​ជើង​ទី២ Macarthur​ FC យក​ឈ្នះ ភ្នំពេញក្រោន ៥-០ ដូច​នះ​សរុប​ទាំង ២ជើង​លទ្ធផល ៥-៣។

ក្នុង​ពាន​រង្វាន់​ AFC Cup 2023/24 ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន៕

Share.