សិល្បៈ​ជាតិ​៖ ស្នេហា​រវាង​ ទ្រី ដាណា និង​គូដ​ណ្ដឹង រស់ រាជ្ជសាល ហាក់​ដូច​ជា​មាន​អាថ៌កំបាំង​ខ្លាំង​ណាស់​ មុន​នឹង​ឈាន​ដល់​ពេល​ដឹក​ដៃ​ចូល​ពិធី​ចែចូវ​ ព្រោះ​សូម្បី​​​ ឆឹម សក្កដា ដែល​ជា​មិត្ត​ស្និទ្ធិ​របស់​​ខាង​​ប្រុស​ ក៏​​ចេញ​មក​ទម្លាយ​ដែរ​ថា​មិន​ដឹង​ពី​ទំនាក់ទំនង​ស្នេ​ហា​អ្នក​ទាំង​ពីរ​ដែរ​។

យោង​តាម​ការ​លើក​ឡើង​របស់​​តារា​សម្ដែង​​ ឆឹម សក្កដា គូ​ដណ្ដឹង​របស់​អ្នក​នាង​ ពេជ្រ សោភា បុគ្គល​ដែល​មាន​ភាព​ជិត​ស្និទ្ធិ​នឹង​លោក​ រស់ រាជ្ជសាល ក៏​បាន​លើក​ឡើង​ដែរ​ថា​លោក​មិនបាន​ដឹង​ពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ទាល់​តែ​សោះ​៖ «​ពួកម៉ាក​ខ្ញុំ​រៀបការ​ហើយ​​។​ ធ្លាប់​​តែ​ដើរ​លេង​ជុំ​គ្នា​ ​ទៅ​ណា​មក​ណា​នែ៎​ក៏​ទៅ​មាន​គ្នា​ ​តែ​ពេល​នេះ​ថា​ខ្ញុំ​នៅ​កំព្រា​ព្រោះ​តែ​ពួក​ម៉ាក​ខ្ញុំ​គេ​រៀបការ​ហើយ​ ​បាត់​មុខ​មួយ​រយៈ​សោះ​មាន​ស្នេហា​ពេល​ណា​យីស​ private​ម៉េះ​វើយ​ ​ជួប​មុខ​ភ្លាម​មិន​និយាយ​ច្រើ​ន​ឡើយ​ហុច​ធៀប​អោយ​ហើយ​ ​នែ៎ក​ពួក​ម៉ាក​ហៅ​ការ​….​​(​និពន្ធ​អោយ​ហើយ​ទុក​ច្រៀង​ថ្ងៃ​ការ​ពួក​ម៉ាក​)​។

មែនទែន​ទៅ​ ស្នេហា​រវាង​អ្នក​នាង​ ទ្រី ដាណា និង​គូដណ្ដឹង​គឺ​ជា​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ចង្កោម​អ្នក​តាមដាន​សាច់​រឿង​តារា​ក្រឡាប់ចាក់​និង​ នឹកស្មាន​មិន​ដល់​ ព្រោះ​កន្លង​មក​ដូច​ជា​មិន​មាន​តម្រុយ​ណាមួយ​ពី​ទំនាក់ទំនង​ផ្អែមល្ហែម​រហូត​ឈាន​ដល់​ចូលរោង​ជ័យ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​​ទាល់​តែ​សោះ​៕

Share.