យោងតាមការបញ្ជាក់ពីគណនីហ្វេសបុកផេកផ្លូវការរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា កីឡាករ លឹម អារុណ ចូលរួមជាមួយក្លិប Fifty Army FC ក្រោយចាកចេញពីក្លិបណាហ្គាវើលដ៍។

លឹម អារុណ រ៉េយមិន បច្ចុប្បន្នមានវ័យ ១៩ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ។ កន្លងទៅ អារុណ ពុំសូវមានឱកាសបង្ហាញខ្លួនឱ្យក្លិបណាហ្គាវើលដ៍ នោះទេ៕

Share.