ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅក្រុមទាំង៤ បានប្រជេងគ្នាដើម្បីស្វែងរកកៅអី ឆ្ពោះទៅកាន់វគ្គបន្ត ខណៈក្រុមយុវជនសាមគ្គី និង ស.ស.យ.ក ស្រុកកំពង់រោទិ៍ នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមព្រះខ័ណ្ឌរាជស្វាយរៀង U18 និងស.ស.យ.ក ស្រុកស្វាយទាប កំពុងឈររងចាំ។

ខាងក្រោមនេះជាក្រុមដែលត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

១. ស.ស.យ.ក ស្រុកកំពង់រោទិ៍

២. ស.ស.យ.ក ស្រុកស្វាយទាប


៣. ព្រះខ័ណ្ឌរាជស្វាយរៀង U18

៤. យុវជនសាមគ្គី

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

ថ្ងៃអាទិត្យ ទី១២ ខែវិច្ចិកា ឆ្នាំ២០២៣
-Never Win ០-៥ យុវជនសាមគ្គី
-សសយក ស្រុកកំពង់រោទិ៍ ២-០ យុវជនគគីសោម

ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដោយថ្ងៃសៅរិ៍មាន១ប្រកួត និងថ្ងៃអាទិត្យមាន១ប្រកួត។

សូមជម្រាបដែរថា ការប្រកួតពានរង្វាន់យុវជនស្វាយរៀង អាយុក្រោម១៨ឆ្នាំ មាន២០ក្រុមចូលរួមប្រកួត បែងចែកជា ៥ពូល ក្នុង១ពូលមាន៤ក្រុម ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ខណៈការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាក់ ៕

Share.